ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មាន​ការ​ពិបាក​ដោយសារ​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន


លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas (រូប​ស្តាំ) ជួប​ជាមួយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Ban Ki-moon នៅ​ក្នុង​ក្រុង Ramallah តំបន់ West Bank កាលពី​ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas (រូប​ស្តាំ) ជួប​ជាមួយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Ban Ki-moon នៅ​ក្នុង​ក្រុង Ramallah តំបន់ West Bank កាលពី​ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១៥។

លោក​អគ្គលេខាធិការ​អ.ស.ប.​ Ban Ki-moon ​បាន​មាន​ប្រសាសន៍​ថា​ កំណើន​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​ជនជាតិ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ជា​ការ​នាំ​ឱ្យ​រំខាន «យ៉ាង​ខ្លាំង» ហើយ​ជា​ការ «មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត» ហើយ​លោក​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​អស់​ឱ្យ​ចៀសវាង​ពាក្យ​សម្តី​ និង​សកម្មភាព​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​រឹត​តែ​អាក្រក់​ឡើងៗ។

លោក Ban ki-moon ដែល​នៅ​ពេល​នេះ​បាន​វិលត្រឡប់​មក​កាន់​អ.ស.ប.​ វិញ​នៅ​ក្រោយ​ទស្សនកិច្ច​ជា​បន្ទាន់​របស់​លោក​ក្នុង​តំបន់​នោះ​ក្នុង​សប្តាហ៍​នេះ​បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​សន្និសីទ​វីដេអូ​មួយ នៅ​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​វីយែន (Vienna) របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​អ្វី​ដែល​គេ​ហៅ​ថា​ ក្រុម​ប្រទេស​ និង​អង្គការ​បួន​ទទួល​បន្ទុក​កិច្ចការ​ភូមិភាគ​មជ្ឈឹមបូព៌ា​ដែល​ភាសា​អង់គ្លេស​ថា Middle East Quartet មក​ពី​ស.រ.អា រុស្សី និង​សហភាព​អឺរ៉ុប​ ព្រមទាំង​អ.ស.ប.។លោក​បាន​មាន​ប្រសាសន៍​ថា​ ភាគី​ទាំង​អស់​បាន​យល់ស្រប​គ្នា​អំពី​សេចក្តី​ត្រូវ​ការ​កាត់​បន្ថយ​ភាព​តានតឹង​ និង​ចៀសវាង​កុំ​ធ្វើ​សកម្មភាព​ដែល​អាច​បញ្ឆេះ​ចលាចល​ថែម​ទៀត។

លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​ថ្កោល​ទោស​សកម្មភាព​ទាំង​អស់​នៃ​ភេរវកម្ម និង​អំពើ​ហិង្សា​ ដូចជា​ឧប្បត្តិហេតុ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​បណ្តាល​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​តិច​ណាស់​៨នាក់​ និង​ជនជាតិ​ប៉ាឡេស្ទីន​ប្រមាណ​៥០នាក់​ស្លាប់៕

XS
SM
MD
LG