ភូមិមួយរបស់អ៊ុយក្រែនរងការខូចខាតខ្លាំង បន្ទាប់ពីរងការបាញ់ផ្លោងអស់ជាច្រើនខែរបស់កងទ័ពរុស្ស៊ី
កងរថគ្រោះរុស្ស៊ីបានសម្រុកចូលទៅក្នុងទឹកដី Kherson របស់អ៊ុយក្រែននៅថ្ងៃដំបូងនៃការឈ្លានពានរបស់ខ្លួនទៅលើប្រទេសនេះ កាលពីចុងខែកុម្ភៈកន្លងទៅ។ ការរំដោះយកទីក្រុងនេះមកវិញពីរុស្ស៊ីក្នុងសប្ដាហ៍កន្លងទៅ គឺជាជ័យជម្នះដ៏សំខាន់មួយ សម្រាប់កងកម្លាំងរបស់អ៊ុយក្រែន។ ទោះបីជាយ៉ាងនេះក្ដី ក៏រយៈពេលជិត៩ខែកន្លងទៅនៃសង្គ្រាមនេះ បានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងនៅក្នុងតំបន់ទាំងមូល។ លោក Yelyzaveta Krotyk រាយការណ៍រឿងនេះពីតំបន់ Mykolaiv ប្រទេសអ៊ុយក្រែន ហើយលោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕