ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​មនុស្ស ៨ នាក់​រង​របួស


អ្នកស៊ើបអង្កេត​ផ្នែក​យោធា​ម្នាក់​ចេញ​ពី​បង្អួច​ផ្ទះ​ដែល​រង​ការវាយប្រហារ​ដោយ​ការបាញ់​ផ្លោង ដែល​បាន​សម្លាប់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រងរបួស នៅក្នុង​ទីក្រុង Donetsk នៃ​ប្រទេស​អ៊ុយក្រែន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
អ្នកស៊ើបអង្កេត​ផ្នែក​យោធា​ម្នាក់​ចេញ​ពី​បង្អួច​ផ្ទះ​ដែល​រង​ការវាយប្រហារ​ដោយ​ការបាញ់​ផ្លោង ដែល​បាន​សម្លាប់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រងរបួស នៅក្នុង​ទីក្រុង Donetsk នៃ​ប្រទេស​អ៊ុយក្រែន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​តំបន់​ពីរ​កន្លែង​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ៨ នាក់​រង​របួស។

នៅ​ក្នុង​តំបន់ Kherson នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ការ​វាយ​ប្រហារ​តាម​អាកាស​និង​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​មនុស្ស ៤ នាក់​រង​របួស និង​បាន​ធ្វើ​ឱ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​លោក Igor Klymenko នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ។

លោក Klymenko ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មនុស្ស ៤ នាក់​រង​របួស។

ទាំង​អ៊ុយក្រែន​និង​រុស្ស៊ី​សុទ្ធតែ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា យោធា​របស់​ខ្លួន​បាន​បង្អាក់​ការ​វាយ​ប្រហារ​របស់​យានយន្ត​គ្មាន​មនុស្ស​បើក​របស់​សត្រូវ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើកឡើង​ថា ខ្លួន​បាន​បំផ្លាញ​ទូកអ៊ុយក្រែន ៣ គ្រឿង​នៅ​ភាគ​ខាង​ជើង​នៃ​សមុទ្រ​ខ្មៅ។

រុស្ស៊ី​បាន​បន្ថែម​ថា ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ «ប្រឆាំង​នឹង​សកម្មភាព​បំផ្លាញ​ដោយ​ចេតនា» នៅ​ជិត​កំពង់ផែ​ក្រុង Sevastopol ដែល​ជា​ទីតាំង​របស់​កង​នាវា​របស់​ខ្លួន​នៅ​សមុទ្រ​ខ្មៅ។

កងទ័ព​ជើង​អាកាស​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ៦ គ្រឿង​ដែល​រុស្ស៊ី​បាន​បាញ់​ចេញ​ពី​តំបន់​គ្រីមា (Crimea)៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG