ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រដូច​ក្រុម​ហាម៉ាស់​ទៅ​នឹង​លោក Putin ហើយ​ស្នើ​ពលរដ្ឋ​អាមេរិកាំង​ឱ្យ​គាំទ្រ​អ៊ីស្រាអែល​និង​អ៊ុយក្រែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អំពាវនាវ​ដោយ​ផ្ទាល់​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង​ឱ្យបន្ត​ផ្តល់​ថវិកា​ដល់​អ៊ុយក្រែន​និង​អ៊ីស្រាអែល​​ក្នុង​គ្រា​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​សង្គ្រាម។ លោក Biden ថ្លែង​យ៉ាងដូច្នេះ​ចេញ​ពី​ការិយាល័យ​ប្រធានាធិបតី​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​វិល​ត្រឡប់​មក​ពី​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​វិញ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​សេតវិមាន អ្នកស្រី  Patsy Widakuswara​ រាយការណ៍​រឿង​នេះ​ពី​រដ្ឋធានា​វ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែ​សម្រួល​ជូន៕

XS
SM
MD
LG