ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​អំពាវនាវ​សុំ​បេសកកម្ម​រក្សា​សន្តិភាព​អន្តរជាតិ

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro​ Poroshenko​ បាន​អំពាវនាវ​សុំ​បេសកកម្ម​រក្សា​សន្តិភាព​អន្តរជាតិ​មួយ​សម្រាប់​ប្រទេស​លោក​ បន្ទាប់​ពី​បាន​បញ្ជា​ឲ្យ​កង​ទ័ព​អ៊ុយក្រែន​ជា​ច្រើន​ពាន់​នាក់​ដក​​ថយ​ចេញ​ពី​ទី​ក្រុង​យុទ្ធសាស្រ្ត​ Debaltseve​ ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro​ Poroshenko​ បាន​អំពាវនាវ​សុំ​បេសកកម្ម​រក្សា​សន្តិភាព​អន្តរជាតិ​មួយ​សម្រាប់​ប្រទេស​លោក​ បន្ទាប់​ពី​បាន​បញ្ជា​ឲ្យ​កង​ទ័ព​អ៊ុយក្រែន​ជា​ច្រើន​ពាន់​នាក់​ដកថយ​ចេញ​ពី​ទី​ក្រុង​យុទ្ធសាស្រ្ត​ Debaltseve​ ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត​ ដែល​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​បាន​ចូល​កាន់​កាប់។​

ក្រុម​ប្រឹក្សា​ការពារ​និង​សន្តិសុខ​ជាតិ​របស់​អ៊ុយក្រែន​បាន​សម្រេច​ថា​ អ៊ុយក្រែន​គួរ​សុំ​ អ.ស.ប​ឲ្យ​បញ្ជូន​«បេសកកម្ម​រក្សា​សន្តិភាព​មួយ​ ដែល​នឹង​ធ្វើ​ប្រតិបត្តិការ​តាម​អាណត្តិ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប»​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ពី​ការិយាល័យ​របស់​លោក​ Poroshenko​ កាល​ពី​ថ្ងៃ​ពុធ។​

សេចក្តី​អំពាវនាវ​សុំ​កង​រក្សា​សន្តិភាព​អន្តរជាតិ​បាន​ទទួល​ការ​ជំទាស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ពី​រដ្ឋាភិបាលក្រុង​មូស្គូ​ផង​ និង​មេ​ដឹកនាំ​ក្រុមឧទ្ទាម​ផង៕

XS
SM
MD
LG