ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​​​ចោទ​​​រុស្សី​​​ថា​​​លុក​​​លុយ​​​ក្នុង​​​ទឹក​​​ដី​​​របស់​​​ខ្លួន


លោក​​​ប្រធានាធិបតី​​​អ៊ុយក្រែន​​​ Petro Poroshenko ​​​បាន​​​មក​​​ដល់​​​ទី​​​ស្នាក់​​​ការ​​​​​​កណ្ដាល​​​គណៈកម្មការ​​​អឺរ៉ុប​​​នៅ​​​ទីក្រុង​​​ព្រុចសែល​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ៣០​​​ខែ​​​សីហា​​​ឆ្នាំ​​​​​​២០១៤​​​។​​​
លោក​​​ប្រធានាធិបតី​​​អ៊ុយក្រែន​​​ Petro Poroshenko ​​​បាន​​​មក​​​ដល់​​​ទី​​​ស្នាក់​​​ការ​​​​​​កណ្ដាល​​​គណៈកម្មការ​​​អឺរ៉ុប​​​នៅ​​​ទីក្រុង​​​ព្រុចសែល​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ៣០​​​ខែ​​​សីហា​​​ឆ្នាំ​​​​​​២០១៤​​​។​​​

ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Petro​ Poroshenko ​បាន​ចោទ​ប្រកាន់​ប្រទេសរុស្សី​ថា​បាន​ធ្វើ​ការ​លុកលុយ​ដោយចំហចូល​ក្នុង​ទឹក​ដីអ៊ុយ​ក្រែន​។

ថ្លែង​នៅ​ក្នុង​សាលា​យោធា​មួយ​ក្នុង​ទីក្រុង​ Kyiv​ លោក​និយាយ​ថា​ការ​លូក​ដៃ​របស់​ប្រទេស​រុស្សី​ក្នុង​សង្គ្រាម​រវាង​អ៊ុយក្រែន​ប្រឆាំងសកម្ម​ប្រយុទ្ធ​លម្អៀង​ទៅ​រុស្សី​បាន​ធ្វើ​ឲ្យសង្គ្រាមនោះ​កាត់​តែ​មាន​ភាព​ស្មុគស្មាញ​។​ លោក​បន្ត​ថា​កង​ទ័ព​អ៊ុយក្រែន​បាន​បាត់បង់​តុល្យភាព​ក្នុង​ការ​ប្រយុទ្ធ​ជាមួយក្រុម​សកម្មប្រយុទ្ធ​ដែល​មាន​កងទ័ព​រុស្សី​ជា​បង្អែក​។លោក​ប្រធានាធិបតី​មានប្រសាសន៍​ថា​អំពើ​ឈ្លានពាន​ដោយ​ផ្ទាល់​និង​ចំហប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​ពី​រដ្ឋ​ជិតខាង​មួយ​បាន​ចាប់​ផ្ដើមនឹងបានកែប្រែ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​។

​លោក ​Andriy ​Lysenko ​អ្នកនាំពាក្យ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នឹងការពារ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា​ទាហាន​អ៊ុយក្រែន​បាន​ត្រូវ​បញ្ជា​ឱ្យ​ដកថយ​ពី​ចំណត​យន្តហោះ​ជិត​ទី​ក្រុង​ Luhansk​ដែល​ជា​ទីតាំង​ធំ​របស់ក្រុម​សកម្ម​ប្រយុទ្ធ​។​លោក​បន្ថែមថា​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្សី​បានបាញ់​ប្រហារ​ទៅ​លើ​យោធា​របស់​លោក​ ដែល​បណ្ដាល​ឲ្យទាហាន​អ៊ុយក្រែន​៧​នាក់​បាន​ស្លាប់​ហើយ​២៥​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ម្សិលមិញ៕

XS
SM
MD
LG