ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្សី​​​ចង់​​​ឲ្យ​​​មានការ​​​ចរចា​​​បញ្ចប់​​​ការ​​​បាញ់​​​គ្នា​​​​​នៅ​​​អ៊ុយក្រែន

លោក​រដ្ឋមន្ត្រី​ការ​​​បរទេស​​រុស្សី​ Sergei Lavrov​​​ ចូលរួម​​​ក្នុង​​​ការ​​​ប្រជុំ​​​មួយ​​​ជាមួយ​​​ក្រុម​​​និស្សិត​​​នៅ​​​ក្នុង​​​ទីក្រុង​​​មូស្គូ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​០១​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០១៤។

លោក​រដ្ឋមន្ត្រី​ការ​បរទេសរុស្សី​ Sergei Lavrov​ ​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថាកិច្ចចរចា​នៅ​ក្នុង​ប្រទេសបេឡារុស​គួរ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ឈប់បាញ់​គ្នា​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌរវាង​ក្រុម​សកម្ម​ប្រយុទ្ធ និង​កងទ័ព​អ៊ុយក្រែន​។​ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​រុស្សី​ អ៊ុយក្រែន​ និង​តំណាងស្ថាប័ន​សន្តិសុខ​ និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប​កំពុង​ជួបប្រជុំ​គ្នា​នៅ​ក្នុងទីក្រុង​ Minsk​របស់​ប្រទេស​បេឡារុស។​

​ទោះ​បី​ជា​យ៉ាងណា​ក្ដី​គេមិន​បាន​ដឹង​ឲ្យ​បានច្បាស់លាស់​ទេ​ថា​ តើ​ក្រុម​សកម្ម​ប្រយុទ្ធទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សី​នឹង​ចូល​រួម​ក្នុង​ការ​ប្រជុំ​នេះ​ឬទេ។​ ​លោក​ Lavrov​ ក៏​បាន​និយាយ​ដែរ​ថាគ្មានអន្តរាគមន៍​យោធា​រុស្សី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែននោះ​ទេ​៕

XS
SM
MD
LG