ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ជាតិ​ភាគ​តិចចិនអ៊ុយហ្គរម្នាក់​បាន​ត្រូវចាប់​ខ្លួន​នៅ​អ៊ីតាលី​បណ្តាល​ឲ្យ​មានការ​ភ័យ​ខ្លាចពី​ការ​ជ្រៀត​ជ្រែក​របស់​ចិន​នៅ​តំបន់​អឺរ៉ុប


សកម្ម​ជន​អ៊ុយហ្គរ​ចិន​ Dolkun Isa គឺជាអគ្គលេខាធិការ​សមាជជន​ជាតិភាគ​តិច​ចិនអ៊ុយហ្គរ​ពិភពលោក​ដែលគាំទ្រ​សិទ្ធិមនុស្ស​និង​ប្រជាជិបតេយ្យ។
សកម្ម​ជន​អ៊ុយហ្គរ​ចិន​ Dolkun Isa គឺជាអគ្គលេខាធិការ​សមាជជន​ជាតិភាគ​តិច​ចិនអ៊ុយហ្គរ​ពិភពលោក​ដែលគាំទ្រ​សិទ្ធិមនុស្ស​និង​ប្រជាជិបតេយ្យ។

ការ​ឃុំ​ខ្លួន​មេដឹកនាំនិរទេស​ខ្លួន​ដ៏​ល្បីល្បាញ​របស់​ជន​ជាតិ​ភាគតិច​ចិន​អ៊ុយហ្គរ​ម្នាក់​ក្នុង​រយៈ​ពេល​ខ្លី​នៅប្រទេស​អ៊ីតាលី​កាល​ពី​សប្តាហ៍​មុន​កំពុង​បង្កើន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណោម​ក្រុម​អង្គការ​សិទ្ធិ​មនុស្សដែល​មើល​ឃើញ​ការចាប់​ខ្លួន​នេះ​ថាជា​សញ្ញា​មួយ​នៃការ​កើន​ឡើង​ខាង​ឥទ្ធិពល​នយោបាយ​របស់​ចិន​នៅ​ក្នុង​តំបន់​អឺរ៉ុប។ ​ការ​ព្រួយ​កង្វល់​នេះគឺ​ដោយសារ​តួនាទី​នៃ​ការ​ចាប់​ខ្លួន​ដោយ​អង្គការ​ប៉ូលិស​អន្តរជាតិ (Interpol)​ដែល​ចាប់​តាំង​ពី​ខែ​វិច្ឆិការ​មក​បាន​ដឹកនាំ​ដោយលោក Meng Hongwei អនុរដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន។

​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​លោកDolkun Isa អគ្គលេខាធិការ​សមាជជន​ជាតិ ភាគ​តិច​ចិនអ៊ុយហ្គរ​ពិភពលោកដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Munich ​ប្រទេស​អាល្លឺម៉ង់ ​បាន​ត្រូវ​ប៉ូលិស​បញ្ឈប់​នៅ​ក្នុង​ទីក្រុង​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី​នៅពេល​ដែលលោក​ប្រុងប្រៀប​ធ្វើ​សុន្ទរកថា​ទៅកាន់​ព្រឹទ្ធសភា​អ៊ីតាលី​អំពី​ការរឹតត្បិត​ដែល​ប្រជា​ពល​រដ្ឋ​របស់​លោក​កំពុង​ប្រឈម​នៅ​ក្នុង​ខេត្ត Xinjiang ​ភាគ​ខាង​លិច​ប្រទេស​ចិន។​ លោក Isaដែលឥឡូវនេះ​ជា​ជន​ជាតិ​អាល្លឺម៉ង់​បានត្រូវ​គេ​យក​ទៅកាន់​ស្ថានីយ​ប៉ូលិសដែល​នៅ​ទី​នោះ​លោក​បាន​ត្រូវគេ​ថត​រូប ​ផ្តិតម្រាម​ដៃ​ហើយ​នឹង​ឃុំខ្លួន​អស់​រយៈ​ពេល​ជាង​៣ម៉ោង​មុនពេលត្រូវបាន​ដោះលែង​វិញ។

ការ​ឃុំ​ខ្លួន​នេះ​បាន​ពណ៌នា​ដោយ​លោកIsaថា​ជាការ​ឆែកឆេរ​រក​អត្តសញ្ញាណ​ប័ណ្ណ។ក៏ប៉ុន្តែ ​លោក​បាន​និយាយថា ប៉ូលិស​អ៊ីតាលីក៏​បាន​ប្រាប់​លោកដែរថា ​លោក​បាន​ត្រូវ​គេ​ចាប់​ខ្លួន​ពីព្រោះ​តែឈ្មោះ​របស់​លោកបាន​លេច​ចេញ​ពណ៌​ក្រហមនៅ​ក្នុង​បញ្ជី​របស់​ប៉ូលិសអន្តរជាតិ Interpol​ ដែលចង្អុល​បង្ហាញ​ថា ​បុគ្គល​ទាំង​នោះ​ត្រូវចង់​ចាប់​ខ្លួន​ដោយ​ប៉ូលិស​នៅ​ក្នុង​ប្រទេស​ដែល​ជាសមាជិក​របស់​អង្គការ​ Interpol។

លោក Isa បាន​ប្រាប់ VOAថា ​ការ​ចាប់​ខ្លួន​នោះ​បាន​ធ្វើ​ឲ្យ​លោក​តក់​ស្លុត​ពី​ព្រោះ​ខ្ញុំ​ជឿជាក់​ថា លទ្ធិ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្សនិង​នីតិរដ្ឋ​ជា​តម្លៃដ៏​សំខាន់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​អ៊ីតាលី៕

XS
SM
MD
LG