ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល ​Uganda​ ចាប់សកម្មជន​ប្រឆាំង​និង​គ្រោង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ


រូបភាពឯកសារ៖ ប្រធានាធិបតី​អ៊ូហ្គង់ដា Yoweri Kaguta Museveni ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​គណកម្មាធិការជាតិ​នៅ Juba ភាគខាងត្បូង​ប្រទេស​ស៊ូ កាលពី​ថ្ងៃទី​២២ ឧសភា ២០១៧។
រូបភាពឯកសារ៖ ប្រធានាធិបតី​អ៊ូហ្គង់ដា Yoweri Kaguta Museveni ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​គណកម្មាធិការជាតិ​នៅ Juba ភាគខាងត្បូង​ប្រទេស​ស៊ូ កាលពី​ថ្ងៃទី​២២ ឧសភា ២០១៧។

ប៉ូលិស Uganda និយាយ​ថា ​គេបាន​ចាប់ខ្លួន​មនុស្ស​រាប់សិប​នាក់​ដែលជា​សកម្មជន​នយោបាយ​ប្រឆាំង​នៅសប្តាហ៍​នេះ។ ​ការចាប់ខ្លួននេះ​កើតមាន​ឡើង​ស្របពេល​មាន​ការសន្និដ្ឋាន​ថា លោក​ប្រធានាធិបតី Yoweri Museveni ​នឹង​ធ្វើការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ដើម្បីឲ្យ​លោក​អាច​ឈរ​ឈ្មោះ​ធ្វើជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​នៅ​ឆ្នាំ​២០២១។ ​

រដ្ឋធម្មនុញ្ញ​ Uganda​ ចែងថា បេក្ខជន​ប្រធានាធិបតី​ត្រូវតែមាន​អាយុតិច​ជាង​៧៥ឆ្នាំ ​នៅពេលឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត។ ​លោក Museveni ដែល​បានកាន់​អំណាច​៣១ឆ្នាំ​មកនោះ នឹង​មាន​អាយុ​៧៧ឆ្នាំ​នៅ​ក្នុង​ការ​បោះឆ្នោត​លើកក្រោយ។

លោក​ស្រី​ Ingrid Turinawe មន្ត្រីអង្គការ​វេទិកា​សម្រាប់ការផ្លាស់ប្តូរ​តាម​ប្រជា​ធិបតេយ្យបានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFPថា លោក​ស្រី​ជឿ​ថា ការចាប់ខ្លួន​សមាជិកគណបក្ស​ប្រឆាំង​៥៦នាក់​កាលពីថ្ងៃពុធ​គឺជាប់​ទាក់ទង​នឹង​បញ្ហា​នេះ។

លោក ​Museveni ​មិនទាន់​បាន​ប្រាប់​អំពីចេតនា​របស់​លោក​ជា​សាធារណៈ​ទេ​ក្នុងការឈរ​ឈ្មោះ​មួយ​អាណត្តិ​ទៀតនោះទេ ដោយ​លោកប្រាប់​បណ្តាញ​ព័ត៌មាន​ Uganda កាលពីថ្ងៃពុធ​ថា កុំ​ឲ្យខាត​ពេល​ដោយសារ​តែពាក្យចចាម​អារ៉ាម​អំពីការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នោះ៕

XS
SM
MD
LG