ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ៊ូហ្គង់ដា​បំពាន​លើ​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរ​ជាតិ​អំពី​ដីកា​ចាប់​ខ្លូនលោក​Bashir


ប្រធានា​ធិបតី​ប្រទេស​ស៊ូដង់ Omar al-Bashir (កណ្ដាល) ដើរ​ក្នុង​ពិធី​កាន់​តំណែង​របស់​ប្រធានាធិបតី​អ៊ូហ្គង់ដា Yoweri Museveni ដែល​បាន​ជាប់​ឆ្នោតសាជា​ថ្មី កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ២០១៦ នៅ​ទីក្រុង​កាំប៉ាឡា។
ប្រធានា​ធិបតី​ប្រទេស​ស៊ូដង់ Omar al-Bashir (កណ្ដាល) ដើរ​ក្នុង​ពិធី​កាន់​តំណែង​របស់​ប្រធានាធិបតី​អ៊ូហ្គង់ដា Yoweri Museveni ដែល​បាន​ជាប់​ឆ្នោតសាជា​ថ្មី កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ២០១៦ នៅ​ទីក្រុង​កាំប៉ាឡា។

ប្រធានាធិបតី​ Omar al-Bashir​ នៃ​ប្រទេស​ស៊ូដង់​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​លោក​វិញ​ពី​ប្រទេស​អ៊ូហ្គង់ដា​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​ឧសភា​។ ​អាជ្ញាធរ​អ៊ូហ្គង់ដា​​មិន​បាន​ចាប់​លោក​តាម​បញ្ជា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទេ។

ប្រធានាធិបតី​ Omar al-Bashir​ នៃ​ប្រទេស​ស៊ូដង់​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​លោក​វិញ​ពី​ប្រទេស​អ៊ូហ្គង់ដា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​ឧសភា​ នៅ​ក្រោយ​លោក​បាន​ចូល​រួម​ក្នុង​ពីធី​សម្ពោធតំណែង​របស់​លោក​ប្រធានាធិបតី​ Yoweri Museveni។​ តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិបាន​រក​ចាប់​ខ្លួន​លោក​ Bashir ហើយ​ការ​ដែល​អាជ្ញាធរ​អ៊ូហ្គង់ដា​ មិន​បាន​ចាប់​លោក​នោះ​បាន​នាំ​ឱ្យ​មាន​ការ​ខឹង​យ៉ាង​ខ្លាំង​មួយ។​

បើតាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​ថា ប្រទេស​អ៊ូហ្គង់ដា ​បាន​ស្វាគមន៍​ទទួល​លោក​ប្រធានាធិបតី​ Omar al-Bashir ​ដោយ​ជូន​ផ្កា​លោក​នៅ​ក្រោយ​យន្ត​ហោះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​កាំប៉ាឡា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចូល​រួម​ក្នុង​ពីធី​សម្ពោធ​តំណែង​លោក​ប្រធានាធិបតី​ Yoweri Museveni ដែល​បាន​កាន់​តំណែង​យូរយា​មក​ហើយ។

សហគមន៍​ស៊ូដង់​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា ក៏​មាន​ប្រតិក​ម្ម​យ៉ាង​ខ្លាំងដែរ។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​រក​ចាប់​ខ្លួន​លោក ​Bashir ​ចាប់​តាំង​ពីឆ្នាំ​២០០៩​មក​ពីបទ​ចោទ​ប្រកាន់​ថា​ លោក​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាមនិងការ​សម្លាប់​ប្រល័យពូជ​សាសន៍​នៅ​ក្នុង​តំបន់​ Dafur​ នៃ​ប្រទេស​ស៊ូដង់។

បុរស​នេះ​បាន​រត់​គេច​ខ្លួន​ពី​តំបន់​ Dafur ​ទៅ​កាន់​ក្រុង​កាំប៉ាឡា​ ក្នុង​ឆ្នាំ​២០០៩។

«នេះ​ជា​ការ​សោក​សៅ​ដោយ​ពិត​ប្រាកដ។ ​អ្នក​ឃើញ​គាត់​ធ្វើ​ដំណើរ​បាន​ដោយ​សេរី។​ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​បញ្ចប់​ ទោះ​ណា​ជា​មាន​សេណារីយ៉ូ ​ជាមួយលោក​ Bashir នៅ​ឯ​ក្រុង​ឡាអេ​ក៏​ដោយ ​តើ​យើង​គិត​ដូចម្តេច​ទៅ​ចំពោះ​ប្រជារាស្ត្រ​នៅ​ក្នុង​ជំរំ IDP? ​អ្នកនិយាយ​ជា​មួយ​ប្រជារាស្ត្រ​ទាំង​នេះ​ហើយ​អ្នក​ដឹង​ថា​ ជាការ​ល្អ​ប្រសើរ​ដែល​ឃើញ​គាត់​ជាប់​គុក ក៏​ប៉ុន្តែ​តើ​យើង​គិត​ដូច​ម្តេចសម្រាប់ប្រជារាស្ត្រ​ដែល​បាន​ស្លាប់ទៅ​ហើយ​នោះ? តើ​យើង​គិត​ដូច​ម្តេច​អំពី​ប្រជារាស្ត្រ​ដែល​បាត់​បង់​ផ្ទះ​សំបែង​របស់​ពួក​គេ‍?»។

ជម្លោះ​នៅ​ក្នុង​តំបន់ ​Darfur ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​២០០៣​ នៅ​តែ​បានត្រូវ​ចាត់​ទុក​ថា​នៅ​តែ​មាន​បន្ត​ពីព្រោះ​អង្គការ​មនុស្ស​ធម៌​បាន​ត្រូវ​រារាំង​មិន​ឱ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ទេ។

លោក Bashir នៅតែ​ធ្វើ​ដំណើរ​ដោយ​សេរី​តទៅ​ទៀត​នៅ​ក្នុង​ផ្នែក​នានា​នៃ​ទ្វីប​អាហ្វ្រិក​ ដោយ​មេដឹកនាំ​ខ្លះ​បាន​បំពាន​លើ​ដីកា​របស់​តុលាការ​ ICC។

ពួកមេដឹក​នាំ​បស្ចឹម​ប្រទេស​បាន​ដើរ​ចេញ​ពី​ពិធី​សម្ពោធតំណែង​របស់​លោក Museveni ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ដែល​មេដឹកនាំ ​Bashir ​នៃ​ប្រទេស​អ៊ូហ្គង់ដា​ និយាយប្រឆាំង​នឹង​តុលាការ​នេះ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដោយ​បាន​ហៅ​តុលាការ​នេះ​ថា​«មិន​បាន​ការ»។

ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយថា ​ការ​ដើរ​ចេញ​នេះ​ដែល​មាន​រួម​បញ្ចូល​ទាំង​គណៈប្រតិភូ​អាមេរិកាំង​ផង​ដែរ​ ជា«ប្រតិកម្ម​ត្រឹម​ត្រូវ​មួយ»។

ប្រទេស​អ៊ូហ្គង់ដា ​ជា​ប្រទេស​មួយ​ដែល​បាន​ចុះហត្ថលេខា​លើ​លក្ខន្តិកៈ​ក្រុង​រ៉ូម ដែល​មាន​ន័យ​ថា ​ប្រទេស​នេះ​មាន​កាតព្វកិច្ចត្រូវ​ចាប់​ខ្លួន​ជន​ទាំង​ឡាយ​ណា​ដែល​តុលាការ​ ICC​ រក​ចាប់​ខ្លួន។

លោក​ Mossaad Mohamed Ali ​ជា​នាយកផ្នែក​ចាត់​ចែង​កិច្ចការ​នៃ​មជ្ឈមណ្ឌល​អាហ្វ្រិក​សម្រាប់ការ​សិក្សា​អំពី​យុត្តិធម៌​និង​សន្តិភាព​នៅ​ក្នុង​ក្រុង​កាំប៉ាឡា​និយាយ​ថា៖

«នៅ​ក្នុង​សន្និសីទ​កំពូលនៃ​សហភាព​អាហ្វ្រិក​ ជា​ច្រើនដង​ ពួក​មេដឹកនាំ​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​នេះបាន​និយាយច្រើន​អំពី​ការ​ដក​ប្រទេស​ពួក​គេ​ចេញពី​តុលា​ការ ​ICC។​ ដូចជា​អ្នក​បាន​និយាយ​យោង​ពី​មុន​ថា​ ប្រទេស​អ៊ូហ្គង់ដា​ ជា​ប្រទេស​មួយ​ក្នុង​បណ្ដា​ប្រទេស​ដែល​គាំទ្រ​ខ្លាំង​ដល់តុលាការ​ ICC ​ទោះណា​ជា​អ្នកដឹង​ហើយ​ថា​ លោក ​Museveni ​បាន​សុំ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​របស់​តុលាការ ICC ​ដើម្បី​ស៊ើប​អង្កេតអំពី​ឧក្រិដ្ឋកម្ម​ដែល​បានប្រព្រឹត្ត​ដោយ​ពួក ​LRA ​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា ​ក្នុង​ចំណោម​ពួក​ឯទៀតៗ​ក៏ដោយ។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​ពេលនេះ​យើង​ឃើញ​ការ​ប្រែប្រួល​នេះ​នៅ​ក្នុង​គោល​ជំហរ​នៃ​ពួក​មេដឹកនាំ​នានា។ ហើយ​នៅ​ពេលនេះ​គឺ​លោក​ Museveni ​តែ​ម្តង​ដោយ​សារ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ខែ​ឧសភា‍»។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ឋិត​នៅ​ក្រោម​ការ​រិះគន់​កាល​ពី​ខែ​មិថុនា​មុន​ក្រោយ​ពី​អាជ្ញាធរ​ប្រទេស​នេះ​បាន​អនុញ្ញាត​ឱ្យ​លោក ​Bashir ​ចាក​ចេញ​ពី​ប្រទេស​នៅ​ក្នុង​សន្និសីទ​កំពូល​សហភាព​អាហ្វ្រិក​នៅទី​នោះ​ ទោះ​ណា​ជា​មាន​បទបញ្ជា​របស់​តុលាការ​មួយ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ឱ្យ​ចាប់ខ្លួន​លោក​ក៏​ដោយ។

ប្រែ​សម្រួលដោយ ​ឈឹម សុមេធ

XS
SM
MD
LG