ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ទីភ្នាក់ងារ​ពន្ធគយ​និង​ការពារ​ព្រំដែន​អាមេរិក​ថា ភ្នាក់ងារ​ខ្លួន​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​អន្តោប្រវេសន៍


លោក Kevin McAleenan ផ្តល់​សក្ខីកម្មដល់​គណៈកម្មាធិការ​យុត្តិធម៌​ព្រឹទ្ធសភា​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
លោក Kevin McAleenan ផ្តល់​សក្ខីកម្មដល់​គណៈកម្មាធិការ​យុត្តិធម៌​ព្រឹទ្ធសភា​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

នាយក​ទីភ្នាក់ងារ​ពន្ធគយ​និង​ការពារ​ព្រំដែន​អាមេរិកនិយាយ​ថា ភ្នាក់ងារ​របស់​លោក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ពួកគេ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នោះ។ ​​

នាយក​ទីភ្នាក់ងារ​ពន្ធគយ​និង​ការពារ​ព្រំដែន​អាមេរិក កាល​ពី​ថ្ងៃ​អាទិត្យ បាន​ការពារ​ចំណាត់ការ​ភ្នាក់ងារ​របស់​លោក​ទៅ​លើ​កុមារ​ដែល​មាន​ជំងឺ​ពីរ​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​មន្ទីរ​ឃុំឃាំង ដោយ​និយាយ​ថា ភ្នាក់ងារ​របស់​លោក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ពួកគេ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នោះ។

ការ​ស្លាប់​របស់​កុមារ​ទាំង​ពីរ​នាក់​បាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​ទៅ​លើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក​ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​សមាជិក​សភា​ផ្តល់​ប្រាក់​ចំនួន​៥​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក។ ​

ការ​ប្រឆាំង​នឹង​ការ​ផ្តល់​ថវិកា​តាម​សំណើ​របស់​លោក ត្រាំ បាន​បង្ក​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ដែល​ឈាន​ដល់​ថ្ងៃ​ទី​៩​ហើយ ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។

លោក Kevin McAleenan នាយក​ទីភ្នាក់ងារ​ពន្ធគយ​និង​ការពារ​ព្រំដែន​អាមេរិក បាន​ថ្លែង​ក្នុង​កម្មវិធី "This Week" របស់​បណ្តាញ​សារព័ត៌មាន ABC ថា អស់​រយៈពេល​មួយ​ទសវត្សរ៍​មក​ហើយ ចាប់​តាំង​ពី​មាន​កុមារ​ម្នាក់​ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ទីភ្នាក់ងារ​នេះ ហើយ​ថា ការ​ស្លាប់​បាត់បង់​ជីវិត​របស់​កុមារ​ក្វាតេម៉ាឡា (Guatemala) ពីរ​នាក់ ក្នុង​រយៈពេល​៣​សប្តាហ៍​នេះ «គឺ​ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​យើង​នៅ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់‍»៕

XS
SM
MD
LG