ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ​ជាថ្មី​ម្ដង​ទៀត​​បាន​គំរាម​បិទ​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ិក​ទាំង​ស្រុង​


អាគារ​សភាសហរដ្ឋ​អាមេរិក (Capitol) ថត​នៅ​ថ្ងៃ​​ដំបូង​នៃ​​ការ​បិទ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ២០១៨។
អាគារ​សភាសហរដ្ឋ​អាមេរិក (Capitol) ថត​នៅ​ថ្ងៃ​​ដំបូង​នៃ​​ការ​បិទ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ២០១៨។

ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ ​ជាថ្មី​ម្ដង​ទៀត​​បាន​គំរាម​បិទ​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ិក​ទាំង​ស្រុង​និង​កាត់​ជំនួយ​ទៅ​ប្រទេស​ហុងឌូរ៉ាស​ ក្វាតេម៉ាឡា និង​អែល​សាល់វ៉ាឌ័រ​ ប្រសិន​បើ​សភា​ខក​ខាន​មិន​បាន​ផ្តល់​លុយ​​ឲ្យ​លោក​​ធ្វើ​ជញ្ជាំង​ព្រំដែន។

កាលពី​ថ្ងៃ​សុក្រ ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ ​ជាថ្មី​ម្ដង​ទៀតបាន​គំរាម​បិទ​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ិក​ទាំង​ស្រុង​និង​កាត់​ជំនួយ​ទៅ​ប្រទេស​ហុងឌូរ៉ាស​ ក្វាតេម៉ាឡា និង​អែល​សាល់វ៉ាឌ័រ​ ប្រសិន​បើ​សភា​ខក​ខាន​មិន​បាន​ផ្តល់​លុយឲ្យ​លោកធ្វើ​ជញ្ជាំង​ព្រំដែន។

ក្នុង​សារ​តាម​ Twitter ​ជា​បន្ត​បន្ទាប់ ​លោក ​ត្រាំ ​ក៏​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​កែ​ប្រែ​ផ្នែក​អន្តោ​ប្រវេសន៍​ដែល​លោក​និយាយ​ថា ​ជា​«ច្បាប់​អន្តោ​ប្រវេសន៍​គួរ​ឱ្យ​អស់​សំណើច​របស់​ប្រទេស​របស់​យើង»។

ការ​អត្ថាធិប្បាយ​នេះ​ធ្វើ​ឡើងខណៈ​ពេល​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​បាន​ឈាន​ចូល​ដល់​ថ្ងៃ​៧​ដោយ​សារ​តែ​ភាព​ជាប់​គាំង​ផ្នែក​ថវិកា​រវាង​លោក ​ត្រាំ​ ​ដែល​ចង់​បាន​មូល​និធិ​ចំនួន​៥​ពាន់​លាន​ដុល្លារ​ធ្វើ​ជញ្ជាំង​ព្រំដែន​និង​សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​គាំទ្រ​ការ​បង្កើន​ថវិកា​សន្តិសុខ​តាម​ព្រំដែន​ជា​រួម តែ​ប្រឆាំង​ការ​ធ្វើ​ជញ្ជាំង។​

ការ​បិទ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក​នឹង​រំខាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​មាន​ទឹក​ប្រាក់​១៦៨០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​ការិយាល័យ​របស់​តំណាង​ពាណិជ្ជ​កម្ម​អាមេរិក។

អ្នក​តស៊ូ​មតិ​អន្តោ​ប្រវេសន៍​បាន​ហៅ​ការ​បិទ​ព្រំដែន​ថា​ ជា​រឿង​«គួរ​ឱ្យ​អាម៉ាស់»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG