ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ជប៉ុន​មាន​ជំហរ​រួប​រួម​គ្នា​ស្តី​ពី​ការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ឧប​ទ្វីប​កូរ៉េ


រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​លោក ​Mike Pompeo ​លោក​​ Taro Kono ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន Patrick Shanahan ​​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​និង​លោក​ Takeshi Iwaya ​​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការ​បរទេស​ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៩។
រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​លោក ​Mike Pompeo ​លោក​​ Taro Kono ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន Patrick Shanahan ​​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​និង​លោក​ Takeshi Iwaya ​​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការ​បរទេស​ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៩។

សហ​រដ្ឋ​អាមេរិក​និង​ជប៉ុន​បាន​បង្ហាញការ​រួបរួម​គ្នា ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ​នៅ​ពេល​ប្រទេស​ទាំង​ពីរ​ធ្វើ​កិច្ច​ចរចា​សន្តិសុខ​ កាលពី​ថ្ងៃ​សុក្ រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​លោក ​Mike Pompeo ​បាន​ស្វាគមន៍​លោក Taro Kono ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ នៅ​ក្រសួងការ​បរទេស​ស.រ.អា. កាល​ពី​ថ្ងៃសុក្ រ​សម្រាប់​កិច្ច​ចរចា​សន្តិសុខ ​ដែល​រួម​មានលោក​ Patrick Shanahan រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​និង​សម​ភាគី​របស់​លោក​គឺ​លោក​ Takeshi Iwaya រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន។

បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​គឺ​ជា​របៀប​វារៈ​សំខាន់​នៃ​កិច្ច​ចរចា ​ដែល​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា ​ប្រទេស​កូរ៉េ​ខាង​ជើងបាន​បន្ត​សាក​ល្បង​មីស៊ីល។ ​

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាង​ជើងបាន​ដក​ស្រង់​សម្តី​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង​និយាយថា ​ពួក​គេ​ចង់​ឲ្យ​ស.រ.អា. ដូរ​លោក​ Pompeo ​ចេញ​ពី​តំណែង​អ្នក​ចរចា​កំពូល​របស់អាមេរិក ​ក្នុង​កិច្ចចរចា​អំពី​នុយក្លេអ៊ែរ​នា​ពេល​ខាង​មុខ។​

នៅ​ឯ​សន្និសីទ​សារព័ត៌​មាន​មួយ​ បន្ទាប់​ពី​កិច្ចចរចា​សន្តិសុខ​កាលពី​ថ្ងៃសុក្រ ​គណៈ​ប្រតិភូ​ទាំង​ពីរ​បាន​បង្ហាញ​ថា ​ពួក​គេ​ចង់​ឃើញ​ការ​បន្ត​ដាក់​ទណ្ឌកម្ម​ដ៏តឹងរ៉ឹងរហូត​ដល់​កូរ៉េ​ខាង​ជើង​ប្តេជ្ញា​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែរ​ និង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទាំង​ស្រុង។ ​

លោក​ Pompeo ​បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​មិន​ផ្លាស់​ប្តូរ​សមាសភាព​ក្រុមចរចា​របស់​ខ្លួន​ទេ៕​

XS
SM
MD
LG