ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មន្រ្តី​កំពូល​សេតវិមាន​ជំរុញ​គម្រោង​សង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​អារ៉ាប៊ីសាអូឌីត


រូបឯកសារ៖ រោងចក្រនុយក្លេអ៊ែរនៅអ៊ីរ៉ង់

កាល​ពី​ថ្ងៃអង្គារ​ គណៈកម្មាធិការ​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ការ​អះអាង​​អានាមឹក​ជាច្រើន​ថា​ពួកគេ​មើលឃើញ​ពី​សកម្មភាព​មិន​ប្រក្រតី​នៅក្នុង​សេតវិមាន​ពាក់ព័ន្ធ​នឹង​សំណើ​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

មន្រ្តី​កំពូល​សេតវិមាន​បាន​ជំរុញ​ដល់​គម្រោង​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ដែល​មាន​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ​នៅក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត​ និង​ការ​ចែករំលែក​បច្ចេកវិទ្យា​ជាមួយ​នឹង​រាជាណាចក្រ​មួយ​នេះ​ បើទោះបី​ជា​មាន​ការព្រមាន​ពី​ក្រុមមន្រ្តី​សន្តិសុខ​សហរដ្ឋអាមេរិក​ក៏​ដោយ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​សភា​អាមេរិក។

របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ដោយ​គណៈកម្មាធិការ​ត្រួតពិនិត្យ​របស់​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា​ អតីតទីប្រឹក្សា​សន្តិសុខជាតិ​លោក Michael Flynn និង​មន្រី្ត​ពីរនាក់​ផ្សេងទៀត​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ ការព្យាយាម​របស់​ពួកគេ​អាច​បំពាន​ច្បាប់​អាមេរិក។

ក្រុម​សមាជិក​សភា​ខាង​គណបក្សប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណដ្ឋ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ ប្រទេសអារ៉ាប៊ីសាអូឌីត​អាច​ផលិត​អាវុធនុយក្លេអ៊ែរ ប្រសិន​បើ​សហរដ្ឋអាមេរិក​ចែករំលែក​បច្ចេកវិទ្យា​ ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ។

កាល​ពី​ថ្ងៃអង្គារ​ គណៈកម្មាធិការ​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ការ​អះអាងអានាមឹក​ជាច្រើន​ថា​ពួកគេ​មើលឃើញ​ពី​សកម្មភាព​មិន​ប្រក្រតី​នៅក្នុង​សេតវិមាន​ពាក់ព័ន្ធ​នឹង​សំណើ​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

នៅមុន​លោក Flynn ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​ដើម​ឆ្នាំ២០១៧​ មន្រ្តី​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​លោក Derek Harvey ដែល​លោក Flynn បាន​តែងតាំង​ឲ្យធ្វើ​ការ​បន្ត​នៅ​លើ​សំណើរ​នេះ​ ដែល​ស្ថិត​ក្រោម​ការ​ពិចារណា​ដោយ​រដ្ឋបាល​លោក Trump។

សេតវិមាន​មិនទាន់​ឆ្លើយតប​ចំពោះ​របាយការណ៍​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG