ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​អាវុធ​ពីរ​នាក់​ត្រូវ​បាញ់​ស្លាប់​ក្រៅកន្លែង​ប្រកួតរូបត្លុក​ព្យាការី Muhammad​ នៅរដ្ឋ Texas

ក្រុម​អ្នក​ស៊ើប​អង្គេត​របស់​ទីភ្នាក់ងារ FBI រៀបចំ​ទុក​ភស្តុតាង​នៅ​កន្លែង​ដែល​ខ្មាន់​កាំភ្លើង​ត្រូវ​បាន​បាញ់​សម្លាប់ និង​រថយន្ត​របស់​ពួកគេ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ Curtis Culwell Center នៅ​ក្រុង Garland រដ្ឋ Texas នា​ថ្ងៃ​ទី​០៤​ ខែ​ឧសភា ឆ្នាំ២០១៥។

ប៉ូលិស​នៅ​រដ្ឋ ​Texas ​បាន​សម្លាប់​មនុស្ស​២​នាក់​ ដែល​បាន​បាញ់​មន្ត្រី​សន្តិសុខ​សាលា​រៀនមួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នៅក្រៅ​កន្លែង​ប្រកួតប្រជែង​រូប​ត្លុក​ស្តីអំពី​ព្យាការី ​Muhammad ​នៃ​សាសនា​ឥស្លាម។​

នៅ​ទីក្រុង Garland ​ជាយ​ទីក្រុង ​Dallas ​រដ្ឋ Texas មន្ត្រី​ម្នាក់​ដែល​របួស​បន្តិច​បន្តួច​និយាយ​ថា ​អាជ្ញាធរ​កំពុង​ស្វែងរក​គ្រាប់បែក​ដែល​ខ្មាន់អាវុធ​បង្កប់​នៅក្នុង​ឡាន។ អាជ្ញាធរ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ជន​ទាំងពីរ​នាក់​នេះ​ទេ។​

អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា ​American Freedom Defense Initiative​ គំនិត​ផ្តួចផ្តើម​ការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង ​បានរៀបចំ​កម្ម​វិធី​ប្រកួត​ប្រជែង​រូប​ត្លុក ​ដែល​ផ្តល់​រង្វាន់​១​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ។ ​

គេហ​ទំព័រ​របស់​អង្គការ​នេះ​សរសេរ​ថា​ មាន​រូប​ត្លុក​ជាង​៣៥០​ចូល​រួម​ប្រកួត​ ដែល​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិកាំង ​និង​ចុះ​ចាញ់អំពើ​ហិង្សា​ ក៏​ដូច​ជា​ការ​អំភិត​បំភ័យ​របស់ជន​ឥស្លាម​ជ្រុល​និយម​ទេ៕

XS
SM
MD
LG