ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ​កំពូល​៨​របស់​សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើង​វិញ​នូវការតាំង​ចិត្ត​ដល់​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ


រូបភាពឯកសារ៖ ផ្សែង​ចេញ​ពី​បំពង់​រោងចក្រ​មួយ​នៅ ជាយ​ក្រុងប្រទេស​ឥណ្ឌាកាល​ពី​ថ្ងៃអាទិត្យទី០២ តុលា ២០១៦។
រូបភាពឯកសារ៖ ផ្សែង​ចេញ​ពី​បំពង់​រោងចក្រ​មួយ​នៅ ជាយ​ក្រុងប្រទេស​ឥណ្ឌាកាល​ពី​ថ្ងៃអាទិត្យទី០២ តុលា ២០១៦។

សាកល​វិទ្យាល័យ​ស្រាវជ្រាវ​នាំ​មុខ​ចំនួន​១២​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ឡើង​វិញ​នូវការ​តាំង​ចិត្ត​របស់​ខ្លួន​ដល់​កិច្ច​ព្រម​ព្រៀង​ការផ្លាស់​ប្តូរអាកាស​ធាតុ​ក្រុង​ប៉ារីស ​ថ្វីបើ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​សម្រេច​ចិត្ត​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អន្ត​រជាតិ​នោះ​ក៏ដោយ។ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យHarvard សាកលវិទ្យាល័យ Yale សាកលវិទ្យាល័យ Columbia ​និង​សាកល​វិទ្យាល័យ​ល្បីៗ​៩​ផ្សេង​ទៀត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍រួមមួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​សាកល​វិទ្យាល័យ​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុងការ​កាត់​បន្ថយ​ការ​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់ ​ធ្វើ​ឲ្យ​ជឿន​លឿននូវ​ការ​យល់​ដឹង​ពី​មូលហេតុនិង​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់​ប្តូរអាកាស​ធាតុ​ទៅលើ​បរិដ្ឋាន​ហើយ​នឹង​បង្កើត​ដំណោះ​ស្រាយ។

ការ​ផ្លាស់​ប្តូរអាកាស​ធាតុបណ្តាល​មក​ពីការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចេញពី​សកម្ម ភាព​មនុស្សបាន​នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​ឡើង​កម្រិតទឹក​សមុទ្រ ​ហើយ​នឹង​ធ្វើ​ឲ្យ​មានការ​អាកាស​ធាតុ​ដ៏​ខ្លាំង​បំផុត​នៅ​ជុំ​វិញ​ពិភពលោក។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «ការមូលមតិ​ខាង​វិទ្យាសាស្រ្ត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​អាកាស​ធាតុ​កំពុង​ផ្លាស់​ប្តូរយ៉ាង​ខ្លាំង​បណ្តាល​មក​ពី​សកម្ម​ភាព​មនុស្សដែល​ផល​វិបាក​នៃ​ការ​ផ្លាស់​ប្តូរ​អាធាតុ​នេះ​កំពុង​បង្កើន​ល្បឿន ​ហើយភាព​ត្រូវការ​កាបូន​តិច​នៅ​ថ្ងៃ​អនាគត​កំពុង​កើនឡើង​យ៉ាង​ខ្លាំង»។

សាកល​វិទ្យាល័យ​ផ្សេង​ទៀត​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​រួមមាន​សាកល​វិទ្យាល័យ Brown សាកល​វិទ្យាល័យ Cornell សាកល​វិទ្យាល័យ Dartmouth សាកល​វិទ្យាល័យ Duke សាកល​វិទ្យាល័យ Georgetown សាកល​វិទ្យាល័យ Johns Hopkins សាកល​វិទ្យាល័យ Massachusetts Institute of Technology សាកល​វិទ្យាល័យ Stanford និង​សាកល​វិទ្យាល័យ Pennsylvania។

នៅ​ឆ្នាំ​២០១៥ ​សាកលវិទ្យាល័យ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​ស្ថាប័ន​អប់រំ​ចំនួន​៣១៨ដែល​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់ American Campus Actស្តី​ពីការ​ប្តេជ្ញា​ចិត្ត​នៃ​ការ​ផ្លាស់​អាកាស​ធាតុ ​ដែល​បាន​តាំង​ចិត្ត​បង្កើន​ថាម​ពល​ស្អាត អភិរក្សប្រ​ភព​ធនធាន ​ហើយ​នឹង​បន្ត​គាំទ្រការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​វិស័យផ្លាស់​ប្តូរអាកាស​ធាតុ ​សុខភាព​សាធារ ណៈ ​ថាមពល៕

XS
SM
MD
LG