ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​គំរាម​លែង​ទទួល​ស្គាល់​លិខិត​ឆ្លង​ដែន​អង់គ្លេស​ពិសេស​សម្រាប់​ពលរដ្ឋ​ហុងកុង


បាតុករ​ប្រជាធិបតេយ្យកាន់​លិខិត​ឆ្លង​ដែនអង់គ្លេសអំឡុង​បាតុកម្មសេចក្តីព្រៀងច្បាប់​សន្តិសុខជាតិ​ក្នុង​ទីក្រុងហុងកុង​ប្រទេស​ចិនកាលពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ២០២០។
បាតុករ​ប្រជាធិបតេយ្យកាន់​លិខិត​ឆ្លង​ដែនអង់គ្លេសអំឡុង​បាតុកម្មសេចក្តីព្រៀងច្បាប់​សន្តិសុខជាតិ​ក្នុង​ទីក្រុងហុងកុង​ប្រទេស​ចិនកាលពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ២០២០។

រដ្ឋាភិបាល​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គំរាម​ថា​នឹងឈប់​ទទួល​ស្គាល់លិខិត​ឆ្លង​ដែន​អង់គ្លេស​សម្រាប់​ពលរដ្ឋ​ហុងកុងដែល​គេ​ហៅ​កាត់​ថា លិខិតឆ្លង​ដែន BNO ហើយ​ថា​នេះ​ជា​វិធានការ​តបត​នឹង​ចក្រភព​អង់គ្លេស​អតីត​អាណាព្យាបាលអាណានិគម​ហុងកុង ដែល​បាន​បន្ធូរបន្ថយ​មធ្យោបាយ​ឲ្យ​ពលរដ្ឋ​ហុងកុង​អាច​ទទួល​សញ្ជាតិ​អង់គ្លេស​បាន។

រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេស​អ្នកស្រី Priti Patel​បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា ពលរដ្ឋ​ហុងកុង​ដែល​មាន​លិខិត​ឆ្លង​ដែន BNO អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ពិសេស​ទៅ​រស់​នៅ​អង់គ្លេស​ដែល​បើក​ផ្លូវ​ឲ្យ​ទទួល​បាន​សញ្ជាតិ​ទៅ​អនាគត។

ប៉ុន្តែ​ប្រទេស​ចិន​បាន​ចាត់​ទុក​គោល​នយោបាយ​នេះ​ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Wang Wenbin ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា នេះ​ក៏​ជាការរំលោភ​លើ​ច្បាប់​អន្តរជាតិ​ហើយ​ចិន​មាន​សិទ្ធិ​ចាត់​វិធានការ​តបត​វិញ៕

XS
SM
MD
LG