ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​ថ្មី​១២​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន


កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​​ចុះ​ពិនិត្យ​កន្លែង​វាយ​ប្រហារ​លើ​​ឡាន​ទួរីស​មួយ​បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ក្រុង​ Jalalabad ភាគខាង​កើត​រដ្ឋធានី​កាប៊ុល កាលពីថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៦។
កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​​ចុះ​ពិនិត្យ​កន្លែង​វាយ​ប្រហារ​លើ​​ឡាន​ទួរីស​មួយ​បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ក្រុង​ Jalalabad ភាគខាង​កើត​រដ្ឋធានី​កាប៊ុល កាលពីថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៦។

ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា​ ពួក​ទាហាន​ជ្រើស​រើស​ថ្មីៗ​១២នាក់​បាន​ស្លាប់​នៅ​ក្នុងការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​នៅ​ក្នុង​ក្រុង Jalalabad ​នា​ប៉ែក​ខាង​កើត​ប្រទេស​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ។​

លោក ​Dawlat Waziri​ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេសអាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា​ មនុស្ស​២៦​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះគ្រាប់បែក​នេះ។លោក​ Waziri​ បាន​បញ្ជាក់​ថា​ជា​ការ​ពិត​អំពី​របាយការណ៍​ដំបូងៗ​ដែល​ថា​ អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​បាន​ជិះ​លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​នៅ​ពេល​គាត់​បើក​សំរុក​ទៅ​បុក​ឡាន​ទួរីស​មួយ​គ្រឿង ​បណ្តាល​ឱ្យ​ផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ម៉ូតូ​កង់​បី​នោះ។

លោក​ Ahmad​ ដែល​ជា​អ្នក​ឃើញ​ហេតុការណ៍ដោយ​ផ្ទាល់​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ​ថា ​ឪពុក​និង​បង​ប្អូន​ប្រុស​លោក​ពីរ​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។​

មាន​សម្លៀក​បំពាក់​ប្រឡាក់​ឈាម​ និង​វត្ថុ​ផ្ទាល់​ខ្លួន​ផ្សេងៗ​នៅ​លើ​ដី​ជុំវិញ​ឡាន​ទួរីស​ដែល​ឆេះ​រោល​នៅ​នឹង​កន្លែង​ផ្ទុះ​គ្រាប់​នោះ។

លោក ​Waziri​ បាន​និយាយ​ថា​ ជនរង​គ្រោះ​ទាំង​អស់​ជា​ពួក​ទាហាន​ត្រូវ​បាន​ជ្រើស​រើស​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​បាន​ជិះ​ឡាន​ទួរីស​នោះ​ នៅ​ជាយ​ក្រុង​ Jalalabad ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​កាប៊ុល​ដែល​ពួក​គេ​បាន​ត្រូវ​ផ្ទេរ​ទៅ​កាន់​ទីនោះ។

អ្នក​នាំ​ពាក្យ​ពួក​តាលីបាន​ឈ្មោះ​ Zabihulla Mujahid ​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG