ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​តួកគី​និយាយ​ថា លោក ត្រាំ ព្រម​ឈប់​បំពាក់អាវុធ​ដល់​ក្រុម​ប្រយុទ្ធ​ឃឺដ​នៅ​ស៊ីរី


ប្រធានធិបតី​ត្រាំ​ ថ្លែង​មុន​នឹង​ប្រារព្ធពិធី Thanksgiving លើកទី៧០ នៅ​សេតវិមានរដ្ឋធានី​វ៉ាស៊ីនតោនកាលពីថ្ងៃទី២១ វិច្ឆិកា ២០១៧។
ប្រធានធិបតី​ត្រាំ​ ថ្លែង​មុន​នឹង​ប្រារព្ធពិធី Thanksgiving លើកទី៧០ នៅ​សេតវិមានរដ្ឋធានី​វ៉ាស៊ីនតោនកាលពីថ្ងៃទី២១ វិច្ឆិកា ២០១៧។

ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​ប្រាប់​សមភាគី​តួកគី​របស់​លោក​ថា សហរដ្ឋ​អាមេរិក នឹង​ឈប់​ផ្តល់​អាវុធ​ដល់​ក្រុម​ប្រយុទ្ធ​ឃឺដ YPG តទៅទៀត​ហើយ។ នេះ​បើ​យោង​តាម​ការ​សរុប​សេចក្ដី​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​តួកគី​ម្នាក់ ក្រោយ​ការ​សុន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ។

រដ្ឋមន្ត្រី​ការបរទេស​តួកគី​គឺ​លោក Mevlut Cavusoglu បាន​មាន​ប្រសាសន៍​ថា លោក​ ត្រាំ បាន​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជា​មួយ​ប្រធានាធិបតី​តួកគី​គឺ​លោកRecep Tayyip Erdogan ។

យោង​តាម​លោករដ្ឋមន្ត្រី​ការបរទេស​តួកគី​ដដែល លោក​ត្រាំ បាន​ថ្លែង​ថា លោក​បាន​ផ្ដល់​ការ​ណែនាំ​យ៉ាង​ច្បាស់​ថា មិន​ឲ្យ​មាន​ការ​ផ្តល់​អាវុធ​ដល់​ក្រុម​ប្រយុទ្ធ​ឃឺដ YPG ទេ។ ​

​លោករដ្ឋមន្ត្រី​ការបរទេស​តួកគី ក៏​បាន​ដកស្រង់​ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក ​ដោយ​ថ្លែង​ថា «ទង្វើ​ដែល​មិន​បាន​ការ​នេះ គួរណាស់តែ​បញ្ចប់​តាំង​តែ​ពី​យូរយារ​ណាស់​មក​ហើយ‍»។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន ដែល​បាន​ចេញ​កាល​ពីល្ងាច​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា លោក ត្រាំ បាន​ជូន​ដំណឹង​ដល់​លោក Erdoganអំពី​ «‍ការ​កែសម្រួល​ដែល​កំពុង​ធ្វើ​ចំពោះ​ការ​គាំទ្រ​ផ្នែក​យោធា​ ដែល​អាមេរិក​បាន​ផ្តល់​ដល់​ដៃគូ​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី»។

សេចក្ដីថ្លែងការណ៍​របស់​សេតវិមាន​ដដែល បាន​ពណ៌នា​ការ​កែប្រែ​នេះ​ថា «‍ជា​ការ​ស្រប​នឹង​គោលនយោបាយ​ពី​មុន​របស់​អាមេរិក» ហើយ​វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ដំណាក់​កាល​ថ្មី​នៃ​ការ​ប្រយុទ្ធ ក្រោយ​ពី​ការ​ដួល​រលំ​នៃក្រុងRaqqa ​ដែល​ជា​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​ឥស្លាម ដែល​បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​អ្នក​ស្នង​តំណែង​ព្យាការី Muhammad ។

​សេចក្ដីថ្លែងការណ៍​របស់​សេតវិមាន​ បាន​សរសេរ​ថា «‍សមរភូមិ​នៃ​ក្រុងRaqqa បាន​ចង់​សព្វគ្រប់​ហើយ ហើយ​យើង​ កំពុង​វិវត្ត​ទៅ​ដល់​ដំណាក់កាល​ធ្វើ​ឲ្យ​មាន​ស្ថិរភាព ដើម្បី​ធានា​ថា ក្រុម​រដ្ឋឥស្លាម នឹង​មិន​អាច​វិលត្រឡប់​មក​ក្រុង​នេះ​វិញ​បាន​ទេ»។ប៉ុន្តែ សេចក្ដីថ្លែងការណ៍​ដដែល​ មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ YPG នោះ​ទេ។

យោងតាម​សេតវិមាន លោក Erdogan និង​លោក​ ត្រាំ ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​ទិញ​សព្វាវុធ​យោធា​ពី​សហរដ្ឋ​អាមេរិកផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG