ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​មិត្ត​របស់​តួកគីបានត្រូវ​ចោទប្រកាន់​ថា ​បានរំលោភ​ខ្លាំង​ក្លា​លើ​សិទ្ធិមនុស្ស​នៅ​ស៊ីរី


រូបឯកសារ៖ ក្រុមប្រឆាំងគាំទ្រដោយតួកគីចូលឆ្លងព្រំដែននៅក្រុង Akcakale ខេត្ត Sanliurfa ប្រទេសតួកគី។
រូបឯកសារ៖ ក្រុមប្រឆាំងគាំទ្រដោយតួកគីចូលឆ្លងព្រំដែននៅក្រុង Akcakale ខេត្ត Sanliurfa ប្រទេសតួកគី។

អង្គការ​ការពារសិទ្ធិមនុស្ស​ Human Rights Watch មានមូលដ្ឋានក្នុង​ក្រុងញូវយ៉កបាន​និយាយអះអាង​ថា​ ពួកគេ​មាន «ភស្តុតាងទាក់ទិននឹង​បទ​ឧក្រិដ្ឋ» ដែល​បង្ហាញថា ​កង​ទ័ពជាតិ​ស៊ីរីគាំទ្រដោយ​តួកគីមានទាក់ទិន​នឹង​ការប្រហារ​ជីវិត​ដោយ​ឥត​គិតគូរច្រើន ការ​លួចប្លន់ ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ និង​ការ​រារាំង​មិន​ឱ្យ​ប្រជារាស្ត្រវិលមក​កាន់ផ្ទះ​សំបែង​ពួក​គេ​វិញ។

អ្នកស្រី​ Sarah Leah Whitson ជា​នាយិកា​ទទួលបន្ទុក​កិច្ច​ការមជ្ឈឹម​បូព៌ា​នៃអង្គការ​ Human Rights Watch។ ​អ្នកស្រី​បាននិយាយថា «អាជ្ញាធរ​តួកគីធ្វើ​មិនដឹង​មិន​ឮអំពី​អាកប្បកិរិយា​គួរ​មានទោស​ដែលបានប្រព្រឹត្ត​ដោយ​ក្រុម​នានា​ដែលប្រទេស​នេះផ្តល់អាវុធ​ឱ្យ។ដរាប​ណា​តួកគីនៅតែត្រួតត្រា​តំបន់ទាំង​នេះ​ ប្រទេស​នេះ​មានការ​ទទួល​ខុស​ត្រូវក្នុង​ការ​ស៊ើបអង្កេតនិង​បញ្ឈប់ការរំលោភទាំងនេះ»។

កាល​ពី​ខែមុន កង​កម្លាំងតួកគី និង​កងទ័ព SNA បានបើក​ធ្វើការ​វាយលុក​មួយនៅក្នុង​ប៉ែកឦសាន​នៃប្រទេស​ស៊ីរី​ប្រឆាំង​នឹង​កងកម្លាំងប្រជាធិបតេយ្យស៊ីរី​ដែលមានយុទ្ធជន​ភាគ​ច្រើន​ជាកងជីវពលឃឺដ YPG។​

រដ្ឋាភិបាល​ក្រុងអង់ការ៉ាចាត់ទុក​ពួក YPG ថា​ជា​ពួកភេរវជន ក៏ប៉ុន្តែ​កង​ជីវពលទាំង​នេះ​ជាសម្ព័ន្ធមិត្ត​សំខាន់មួយនៅ​ក្នុងកិច្ច​ខិតខំប្រឹងប្រែងយោធា​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនប្រឆាំង​នឹង​ពួករដ្ឋឥស្លាម។​

អង្គការ​ Human Rights Watch និយាយយោង​ដល់ភស្តុតាង​ដែលបង្ហាញ​ថា ​ពួក SNA បានប្រហារ​ជីវិត​ពួក​អ្នកទោស រឹប​អូសយកផ្ទះ​សំបែង​ពួក​ឃឺដ ក្នុងមូលដ្ឋាននិងបាន​បាញ់ផ្តក់គ្មានរើស​មុខ​លើ​ពួក​ជនស៊ីវិល៕

XS
SM
MD
LG