ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ព្រមាន​ថា អត្ថាធិប្បាយ​ស្តីពី​ការកាន់​កាប់ប្រេង​នៅ​ស៊ីរី​ជាការ​ធ្វើ​ឲ្យ​មាន​មនោសញ្ចេតនា​ប្រឆាំង​នឹង​អាមេរិកាំង


រូបឯកសារ៖ រថយន្តយោធាអាមេរិកល្បាតអណ្តូងប្រេងនៅស៊ីរី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ រថយន្តយោធាអាមេរិកល្បាតអណ្តូងប្រេងនៅស៊ីរី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

លោក​ប្រធានា​ធិបតី​ត្រាំបាន​និយាយ​បន្ត​ទៀត​ថា ​លោក​អាច​​ជួល​ក្រុម​ហ៊ុន​​​សហ​រដ្ឋ​អាមេរិក​ដូចជា​ ក្រុមហ៊ុន ExxonMobile ដើម្បី​ធ្វើ​ទំនើបកម្ម​សមត្ថភាព​ផលិត​កម្ម​វាល​អណ្តូង​ប្រេង​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យប្រាក់​ចំណូល​កាន់​តែ​ច្រើន​ឡើង។

ខណៈ​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ​នៅ​សប្តាហ៍​នេះ​បាន​និយាយ​ម្តងហើយ​ម្តងទៀត​ពី​គោល​បំណង​របស់​រដ្ឋបាល​លោក​ដើម្បី​រក្សា​ទុកកងទ័ព​សហរដ្ឋ​អាមេរិក​ខ្លះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដើម្បី​ត្រួតត្រា​វាល​អណ្តូង​ប្រេង​ភាគខាង​កើត​ប្រទេស​នោះ ពួក​អ្នក​ជំនាញ​និង​អ្នក​សង្កេតការព្រមាន​ថា ​អត្ថា​ធិប្បាយ​របស់​លោក​ប្រធានាធិបតីអាច​ផ្សព្វផ្សាយ​ទស្សនៈ​ថា ការទាក់ទិន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​គឺ​ គំរាម​កំហែង​យក​ប្រាក់​ចំណូល។​

លោក​ប្រធានា​ធិបតី​ត្រាំបាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ប្រកាស​ពីការ​ស្លាប់​ឥរបស់​ Abu Bark al-Baghdadi មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​អំឡុង​នៃការ​វាយ​ឆ្មក់​នៅ​ក្នុង​ខេត្ត Idlip ភាគពាយព្យ​នៃ​ប្រទេស​ស៊ីរី​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​តួកគី​ថា «យើងនឹង​ទុក​ទាហាន​ខ្លះ​ដើម្បីការ​ពារ​ប្រេង។ ហើយយើងប្រហែល​ត្រូវប្រយុទ្ធ​ដើម្បី​ប្រេង​នោះ។ ប្រហែលក្រុមផ្សេង​ទៀតចង់​បាន​ប្រេង​នោះ ​ដែល​ពួកគេនឹង​ត្រូវ​ធ្វើ​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង។ ក៏ប៉ុន្តែមាន​ប្រេង​យ៉ាង​ច្រើន​បំផុត»។

លោក​ប្រធានា​ធិបតី​ត្រាំបាន​និយាយ​បន្ត​ទៀត​ថា ​លោក​អាចជួល​ក្រុម​ហ៊ុន​សហ​រដ្ឋ​អាមេរិក​ដូចជា​ ក្រុមហ៊ុន ExxonMobile ដើម្បី​ធ្វើ​ទំនើបកម្ម​សមត្ថភាព​ផលិត​កម្ម​វាល​អណ្តូង​ប្រេង​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យប្រាក់​ចំណូល​កាន់​តែ​ច្រើន​ឡើង។

កំណត់​សម្គាល់របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកជា​សារ​យុទ្ធ​សាស្រ្ត​ប្រ​កប​ដោយ​មហន្តរាយ​មួយ​ ដែល​អាច​ធ្លាក់​ចូល​ក្នុង​ដៃគូសត្រូវ​របស់​សហរដ្ឋ​អា​មេ​រិក ​ដែល​ថា ​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់មិនមាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​ទេ។​ នេះ​តាមលោក Nicholas Heras ជា​អ្នក​ស្រាវជ្រាវ​តំបន់​មជ្ឈិម​បូព៌ា​នៅ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​អាមេរិកាំង​ថ្មី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក Heras បាន​និយាយ​ទៀត​ថា «ប្រធានាធិបតី​ស៊ីរី​លោក បាសា អាសាធ និង​រុស្ស៊ី ​អាច​ប្រើ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានា​ធិបតី​ត្រាំធ្វើការ​វាយ​ប្រ​ហារ​លើ​កងទ័ព​សហ រដ្ឋ​អាមេរិក​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី ​ហើយដោយ​និយាយ​ពីអ្វី​ដែល​លោក​ត្រាំ ​បាន​និយាយ​អំពី​ប្រេង​របស់​ស៊ីរី»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG