ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរតួកគីថា ​ពួកគេ​ចាប់បានបង​ស្រី​មេដឹកនាំ​ពួក​រដ្ឋឥស្លាម ដែល​បានស្លាប់នៅ​ផ្នែក​ខាង​ជើងនៅស៊ីរី


​​អ្នកស្រី​ Rasmiya Awad ដែលត្រូវបានគេជឿថា ជាបងស្រីរបស់មេដឹកនាំរដ្ឋឥស្លាមលោក Abu Bakr al-Baghdadi។
​​អ្នកស្រី​ Rasmiya Awad ដែលត្រូវបានគេជឿថា ជាបងស្រីរបស់មេដឹកនាំរដ្ឋឥស្លាមលោក Abu Bakr al-Baghdadi។

មន្ត្រី​នេះដែល​បាននិយាយ​ដោយ​មាន​លក្ខខណ្ឌ​​មិនឱ្យ​គេ​បញ្ចេញ​ឈ្មោះបានថ្លែង​ថា​គេ​បានរក​ឃើញ​អ្នកស្រី Awad នៅ​ក្នុង​ផ្ទះ​ដែល​អាច​ដឹក​ពី​កន្លែងមួយ​ទៅ​កន្លែង​មួយ​ទៀត​ដែល​នៅទី​នោះអ្នកស្រី​បានរស់​នៅជា​មួយប្តី កូនប្រសា​ស្រី ​និងកូន​ប្រាំ​នាក់។

ក្រុមមន្ត្រីតួកគីបាននិយាយ​ថា​ ប្រទេសតួកគីចាប់បានបង​ស្រី​មេដឹកនាំ​ពួក​រដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi នៅ​ក្នុង​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​ស៊ីរី។

ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ AP បាន​ដក​ស្រង់​ពាក្យ​សម្តី​មន្ត្រី​ជាន់ខ្ពស់ម្នាក់ដែល​បាននិយាយថា​គេបាន​រក​ឃើញអ្នកស្រី​ Rasmiya Awad អាយុ៦៥ឆ្នាំ​នៅ​ក្នុង​ការ​ឆ្មក់​មួយ​កាល​ពី​ថ្ងៃ​ទី​៤ខែវិច្ឆិកានៅជិត​ក្រុង Azaz ត្រួតត្រា​ដោយតួកគីនៅ​ក្នុង​ខេត្ត​ Aleppo។​

មន្ត្រី​នេះដែល​បាននិយាយ​ដោយ​មាន​លក្ខខណ្ឌមិនឱ្យ​គេ​បញ្ចេញ​ឈ្មោះបានថ្លែង​ថា​គេ​បានរក​ឃើញ​អ្នកស្រី Awad នៅ​ក្នុង​ផ្ទះ​ដែល​អាច​ដឹក​ពី​កន្លែងមួយ​ទៅ​កន្លែង​មួយ​ទៀត​ដែល​នៅទី​នោះអ្នកស្រី​បានរស់​នៅជា​មួយប្តី កូនប្រសា​ស្រី ​និងកូន​ប្រាំ​នាក់។

មន្ត្រី​រូប​នេះ​បាននិយាយថា ​អ្នកស្រី Awad អាច «ផ្តល់ព័ត៌មានសំខាន់ៗ​ខាង​ការ​ស៊ើបការ​សម្ងាត់»។

លោក Fahrettin Altun ប្រធាន​ផ្នែកគមនាគមន៍​របស់ប្រធានាធិបតីតួកគី Recep Tayyip Erdoganបាន​អបអរ​សាទរការ​ចាប់ខ្លួននេះ​ថា​ជា «ឧទាហរណ៍​មួយ​ទៀត​នៃ​ជោគជ័យ​ខាងកិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម​របស់យើង»។

គេ​ដឹង​តែបន្តិច​បន្តួច​ប៉ុណ្ណោះអំពីបង​ស្រី​របស់ Baghdadi៕

XS
SM
MD
LG