ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​បណ្តាល​ឱ្យ​មនុស្ស​១៣​នាក់​ស្លាប់​​នៅ​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី


បុរស​ម្នាក់​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ម៉ូតូ បន្ទាប់​ពី​គ្រាប់​បែក​ក្នុង​ឡាន​បាន​ផ្ទុះនៅ​ក្បែ​រ​នោះ ​នៅ​ទីក្រុងTal Abyad ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៩។
បុរស​ម្នាក់​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ម៉ូតូ បន្ទាប់​ពី​គ្រាប់​បែក​ក្នុង​ឡាន​បាន​ផ្ទុះនៅ​ក្បែ​រ​នោះ ​នៅ​ទីក្រុងTal Abyad ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៩។

ក្រសួង​ការពារ​ប្រទេស​នៃប្រទេស​តួកគី​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​មួយ​គ្រឿង​នៅ​ជិត​ផ្សារ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ក្រុង​ព្រំដែន​ Tal Abyad ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។

គ្មាន​ការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ភ្លាមៗ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​ក្រសួង​នេះ​បាន​បន្ទោស​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទៅ​លើ​កង​ឯកភាព​ការពារ​របស់​ប្រជារាស្ត្រ​ឃឺដ​ស៊ីរី ​ហៅ​កាត់​ថា YPG ​ដែល​ជា​សមាសភាគ​ពួក​ឃឺដ​ នៃ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ ហៅ​កាត់​ថា SDF។​

ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​តួកគី​ ក៏​បាន​អំពាវ​នាវ​ដល់​ពួក​មេដឹក​នាំ​ពិភព​លោក​ឱ្យ​ប្រកាន់​គោល​ជំហរ​មួយ​ប្រឆាំង​នឹង​ពួក YPG នេះ ​ដោយ​ក្រសួង​នេះ​បាន​ពណ៌នា​ពួក​នេះ​ថា​ជា​អង្គការ​ភេរវកម្ម​ឃោរឃៅ​មួយ។​

ប្រទេស​តួកគី​ បាន​ចាត់​ទុក​ពួក​ YPG​ ថា​ជា​ពួក​ភេរជនមួយ​ក្រុម​ ក៏​ប៉ុន្តែ​ស.រ.អា.​ចាត់​ទុក​ពួក​នេះ​ថា​ជា​សម្ព័ន្ធមិត្ត​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដែល​កំពុង​ធ្វើ​ឡើង​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម។

រដ្ឋាភិបាល​ក្រុង​ Ankara​ បាន​ក្តាប់​ការ​ត្រួត​ត្រា​លើ​ក្រុង​ Tal Abyad ​កាល​ពី​ខែ​មុន​នៅ​ក្រោយ​កង​យោធាតួកគី​ និង​ពួក​ជីវពល​ស៊ីរី​ដែល​ជា​សម្ព័ន្ធមិត្ត​ពួក​គេ​បាន​ចូល​លុក​លុយ​ក្នុង​ផ្នែក​ឦសាន​នៃ​ប្រទេស​ស៊ីរី​ប្រឆាំង​នឹង​ពួក SDF នៅ​ក្រោយ​លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ បាន​សម្រេច​ដក​ពួក​ទាហាន​អាមេរិកាំង​ពី​តំបន់​នោះ។

តំបន់​សុវត្ថិភាព​មាន​ចម្ងាយ​១២០​គ.ម.​នេះ​បាន​ត្រូវ​បង្កើត​ចាប់​តាំង​ពី​ពេល​នោះ​មក​នៅ​ចន្លោះ​ក្រុង​ Tal Abyad ​និង​ក្រុង ​al-Ain​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​តុលា​ រវាង​ប្រទេស​តួកគី​ និង​ស.រ.អា.​ដែល​បាន​តម្រូវ​ដែរ​ឱ្យ​ពួក YPG ​ដក​ថយ​ចេញ​ពី​តំបន់​នោះ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG