ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អ្នក​គាំទ្រ​រដ្ឋ​ឥស្លាម​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ពី​មេដឹក​នាំ​ថ្មី​របស់​រដ្ឋ​ឥស្លាម


រូបឯកសារ៖ មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ Abu Bakr al-Baghdadi ដែល​គេ​បាន​រាយការណ៍​ថា ​ទើប​តែ​ចេញ​មុខ​ដំបូង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ តាម​រយៈ​វីដេអូ​ឃោសនា​មួយ​ កាល​ពី​ខែ​មេសា។
រូបឯកសារ៖ មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ Abu Bakr al-Baghdadi ដែល​គេ​បាន​រាយការណ៍​ថា ​ទើប​តែ​ចេញ​មុខ​ដំបូង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ តាម​រយៈ​វីដេអូ​ឃោសនា​មួយ​ កាល​ពី​ខែ​មេសា។

ក្រុម​អ្នក​គាំទ្រ​រដ្ឋ​ឥស្លាម​មួយ​ចំនួន​កំពុង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​មេដឹកនាំ​ថ្មី​នៃ​ក្រុម​ភេរវកម្ម​ និង​កំពុង​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ពួក​គេ​ចំពោះ​មេដឹក​ថ្មី​រូប​នេះ​ដែល​មិន​ទាន់ត្រូ​វបាន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​ រដ្ឋ​ឥស្លាម​បាន​ប្រកាស​ជ្រើស​រើស​បុរស​ឈ្មោះ​ bu Ibrahim al-Hashimi al-Qurashi ​ជា​មេដឹកនាំ​ថ្មី​នៃ​ក្រុម​នេះ​តាម​រយៈ​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ​Amaq​ របស់​ខ្លួន​និង​ត្រូវ​បាន​អាន​ដោយ​អ្នក​នាំ​ពាក្យ​ថ្មី​នៃ​ក្រុម​នេះ។

តាម​រយៈ​សារ​ជា​សំឡេង​និង​ត្រូវ​បាន​បកប្រែ​ដោយ​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់ SITE ដែល​ឃ្លាំ​មើល​ទំនាក់​ទំនង​របស់​ក្រុម​ជីហាដ​មាន​ន័យ​ថា «លោក​គឺ​ជា​និមិត្ត​សញ្ញា​នៃ​ទង់​ជាតិ​ទាំង​អស់​របស់​ក្រុម​ជីហាដ​ និង​ជា​អ្នក​ដឹក​នាំ​នៃ​ក្រុម​បញ្ញាវន្ត​ និង​ជា​អធិរាជ​នៃ​សង្គ្រាម»។ សារ​ជា​សំឡេង​នោះ​បាន​និយាយ​ទៀត​ថា «លោក​ Qurashi​ បាន​វាយ​ប្រហារ​នៅ​ទូទាំង​អាមេរិក​និង​បាន​ធ្វើ​ឲ្យ​ពួក​ទាំង​នោះ​មាន​ស្ថានភាព​អាក្រក់»។

ការប្រកាស​ដែល​បាន​បញ្ជាក់​ផង​ដែរ​អំពី​ការ​ស្លាប់​របស់​មេដឹកនាំ​រដ្ឋ​ឥស្លាម​ឈ្មោះ Abu Bakr al-Baghdadi​ និង​អ្នក​នាំពាក្យ​របស់​មេដឹកនាំ​រូប​នេះ​ឈ្មោះ ​Abu Hassan al-Muhajir ​បាន​បណ្តាល​ឲ្យ​អ្នកវិភាគ​មួយ​ចំនួន​ពណ៌នា​ថា​ ជា​អ្វី​ដែល​ពួក​អ្នកគាំទ្រ​រដ្ឋ​ឥស្លាម​កំពុង​បំផុស​បំផុល​នៅ​តាម​បណ្តាញ​សង្គម​ និង​ការ​បង្ហោះ​សារ​តាម​អ៊ិនធឺណិត។

ការជ្រើស​រើស​មេដឹកនាំ​ថ្មី​របស់​រដ្ឋឥស្លាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ដល់​២៤​ម៉ោង​ផង​ បន្ទាប់​ពី​ក្រុម​មន្រ្តី​ការពារ​ជាតិ​អាមេរិក​បាន​បង្ហោះ​វីដេអូ​លើក​ដំបូង​នៃ​ប្រតិបត្តិការ​របស់​កងកម្លាំង​ពិសេស​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ ដែល​បាន​សម្លាប់​មេដឹកនាំ​រដ្ឋឥស្លាម ​al-Baghdadi ​នៅ​ពេល​ដែល​មេដឹកនាំ​រូប​នោះ​ព្យាយាម​លាក់​ខ្លួន​នៅ​ក្នុង​ទីតាំង​មួយ​ក្នុងខេត្ត​ Idlib​ ប្រទេស​ស៊ីរី នៅ​ចម្ងាយ​ពីរបី​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​តួកគី៕

XS
SM
MD
LG