ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​លើ​ការ​ដឹកនាំ​របស់​រដ្ឋ​ឥស្លាម​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​បន្ទប់​ការទូត​នៃ​សេតវិមាន កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បី​ប្រកាស​ថា មេដឹកនាំ​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​បន្ទប់​ការទូត​នៃ​សេតវិមាន កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បី​ប្រកាស​ថា មេដឹកនាំ​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​រដ្ឋឥស្លាម​នៅ​ប្រទេស​ស៊ីរី​កំពុង​ផ្ទុះ​កំហឹង​ចំពោះ​អ្វី​ដែល​ហាក់​ដូចជា​បង្ហាញ​ថា​ជា​យុទ្ធនាការ​បន្ទាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការជឿទុកចិត្ត​របស់​ក្រុមភេរវកម្ម។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​កោតសរសើរ​នៅក្នុង​បេសកកម្ម​កម្ចាត់​មេដឹកនាំ​រដ្ឋឥស្លាម Abu Bakr al-Baghdadi ហើយ​អ្នក​នាំ​ពាក្យ​រដ្ឋឥស្លាម Abu Hassan al-Muhajir​ កាល​ពី​ថ្ងៃចន្ទ​បាន​និយាយ​ថា ​ក្រុម​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយឆ្មក់​ជា​បន្តបន្ទាប់​ដើម្បី​រំដោះ​សមាជិក​សំខាន់ៗ​នៃ​ក្រុម​រដ្ឋឥស្លាម​មិនថា​ពួកគេ​ទាំងនោះ​ស្លាប់​ឬ​ក៏​រស់​នោះ​ទេ។​

លោក Mustafa Bali អ្នក​នាំ​ពាក្យ​កងម្លាំង​ប្រជាធិបតេយ្យស៊ីរី​បាន​ថ្លែង​ថា «ជ័យជម្នះ​មួយ​ទៀត​ក្នុង​ការ​វាយឆ្មក់​និង​ចាប់ខ្លួន​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម។ អ្នក​ដែល​មិនទាន់​ស្លាប់​ត្រូវ​បាន​ចាប់​ខ្លួន។ ពួក​ឧក្រិដ្ឋជន​ភេរវកម្ម Daesh នឹង​មិន​រួច​ខ្លួន​ឡើយ»។

សារនានា​អំពី​ប្រតិបត្តិការ​ប្រឆាំង​ក្រុមរដ្ឋឥស្លាម​ត្រូវ​បាន​ចេញ​ផ្សព្វផ្សាយ​ភ្លាមៗ​ បន្ទាប់ ពី​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ម្នាក់​បាន​កោតសរសើរ​ដល់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ថា​ជា​អ្នក​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ទីតាំង​របស់​មេដឹកនាំ​រដ្ឋឥស្លាម Baghdadi ក្នុង​តំបន់ Bashira ប្រទេសស៊ីរី​ ដែល​អាច​ឈាន​ទៅ​សម្លាប់​មេដឹកនាំ​រូបនេះ​បាន។

មន្រ្តី​រូបនោះ​ក៏​បាន​បញ្ជាក់​អំពី​ការអះអាង​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ថា កងកម្លាំង​របស់​ខ្លួន​ក៏​បាន​សម្លាប់​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមរដ្ឋឥស្លាម​ នៅក្នុង​ប្រតិបត្តិការ​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ថ្ងៃអាទិត្យ​នៅក្នុង​ក្រុង Jarablus ជិត​ព្រំដែន​រវាង​ស៊ីរី​និង​ប្រទេស​តួកគី។

ក្រុម​មន្រ្តី​នៃ​មន្ទីរ​បញ្ចកោណ​បាន​បដិសេធ​អំពី​ការ​ជាប់​ទាក់ទង​នៅក្នុង​ការវាយប្រហារ​ដែល​បាន​សម្លាប់​មេដឹកនាំ​ទីពីរ​នៃ​រដ្ឋឥស្លាម​ និង​ការ​ចាប់​ខ្លួន​មនុស្ស​ទីបី​ បើ​ទោះ​បីជា​ក្រសួង​ការបរទេស​បាន​ប្រកាស​ថា​សហរដ្ឋអាមេរិក​មាន​ជាប់ពាក់ព័ន្ធ​ក៏​ដោយ។ កាល​ពី​ព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ​ រដ្ឋមន្រ្តី​ការពារ​ប្រទេស​លោក Mark Esper បាន​កោត​សរសើរ​ថា​ប្រតិបត្តិការ​វាយឆ្មក់​របស់​សហរដ្ឋអាមេរិក​ដែល​បាន​សម្លាប់​មេដឹក​នាំ​រដ្ឋឥស្លាម Baghdadiនេះ​គឺ​ជា​ការ​បោសម្អាត​ក្រុមរដ្ឋឥស្លាម​ដែល​នៅ​សេសសល់ និង​បាន​សន្យា​ថា​ សហរដ្ឋអាមេរិក​នឹង​បន្ត​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​នឹង​កងកម្លាំង​ប្រជាធិបតេយ្យស៊ីរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG