ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ដូណាល់ ​ត្រាំ ហៅ Baghdadi មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ថា ​ជា​មនុស្ស​ឈឺ​និង​កំសាក


រូបភាព​ឯកសារ៖ យុវជន​អ៊ីរ៉ាក់​មើល​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​មេដឹកនាំ​រដ្ឋឥស្លាម Abu Bakr al-Baghdadi នៅ​ក្នុង​ក្រុង Najaf​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ យុវជន​អ៊ីរ៉ាក់​មើល​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​មេដឹកនាំ​រដ្ឋឥស្លាម Abu Bakr al-Baghdadi នៅ​ក្នុង​ក្រុង Najaf​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ​ត្រាំ ដែល​បាន​សម្តែង​ការ​អបអរ​សាទរ​ក្រុម​ទាហាន​ពិសេស​សហរដ្ឋអាមេរិក​បាន​វាយ​ឆ្មក់​ប្រឆាំង​នឹង​ Abu Bakr al-Baghdadi មេដឹកនាំ​ក្រុមរដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​និយាយ​មើល​ងាយ al-Baghdadi ថា​ជា​មនុស្ស​ឈឺ​និង​កំសាក​ហើយ​ឥឡូវនេះ ជន​នោះ​បាន​ស្លាប់​ហើយ។

លោក​ប្រធានាធិបតី​ត្រាំ ​បាន​ប្រាប់​ប្រធាន​ប៉ូលិស​នៅ​ឯ​សន្និបាត​មួយ​ក្នុង​ទីក្រុង​ឈីកាហ្គោ​ថា «al-Baghdadi បាន​ស្លាប់​ហើយ។ ខ្ញុំ​សូម​ប្រាប់​អស់​លោក​ទាំងអស់​ថា ជន​នោះ​បានស្លាប់​ក្នុង​ភាព​កំសាក»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា «al-Baghdadi គួរតែ​ត្រូវ​បាន​សម្លាប់​កាល​ពី​មួយ​ឆ្នាំ​មុន។ ប្រធានាធិបតី​កាន់​តំណែង​មុន​លោក គួរតែ​ចាប់​ជន​នេះ​បាន»។ លោក​ត្រាំ បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​ឥឡូវនេះ ​មាន​ពួក​អ្នក​ទោស​ក្រុម​រដ្ឋ​ឥស្លាម​រាប់​ពាន់​នាក់​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន។ លោក​ប្រធានាធិបតី​ត្រាំ ​ក៏បាន​និយាយ​ដែរ​ថា ​សហរដ្ឋ​អាមេរិក មាន​ផែនការ​ថែរក្សា​វាល​អណ្តូង​ប្រេង​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​មាន​ប្រាក់​ចំណូល​៤៥​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ដែល​ត្រូវ​បាន​ការពារ​ដោយ​កងទ័ព​សហរដ្ឋ​អាមេរិក ​ទោះបី​លោក ​បានដកកងទ័ព​សហរដ្ឋ​អាមេរិកភាគ​ច្រើន​ចេញពី​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ព្រំ​ដែន​ប្រទេស​តួកគី​ក៏ដោយ។

សុន្ទរកថា​ជ័យ​ជម្នះ​របស់​ប្រធានាធិបតី​ត្រាំ​អំពី​វាយ​ឆ្មក់ ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ក្រសួង​សន្តិសុខ​ការពារ​មាតុភូមិ​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន ​កំពុង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត​ខ្ពស់​បន្ទាប់​ពីការ​ស្លាប់ al-Baghdadi ក៏ប៉ុន្តែ​មិន​មាន​ផែនការ​ចេញ​ការ​ប្រកាស​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ទេ ​លុះត្រា​តែមាន​ព័ត៌មាន​គំរាម​កំហែង​ជាក់លាក់ និង​អាច​ទុក​ចិត្ត​បាន​ដើម្បី​ចែក​ចាយដល់​សាធារណជន៕

XS
SM
MD
LG