ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក Tayyip Erdogan ​ប្រធានាធិបតី​តួកគី​ចោទ​ប្រទេស​បារាំង​ថា​លើក​ទឹក​ចិត្ត​ភេរវករ​


ប្រធានាធិបតី​តួកគី ​Tayyip Erdogan​ ថ្លែង​នៅស្នាក់​ការ​គណបក្សយុត្តិធម៌​និង​ការ​អភិវឌ្ឍ របស់​លោក នៅ​ទីក្រុង​​អង់ការ៉ា កាល​ពី​ថ្ងៃទី​៣០ មីនា ២០១៨។

លោក ​Tayyip Erdogan​ ប្រធានាធិបតីតួកគី កាល​ពី​ថ្ងៃ​សៅរ៍​បាន​ចោទ​ប្រកាន់​ប្រទេស​បារាំង​ថា ​បាន​លើក​ទឹក​ចិត្ត​ភេរវករ​ ដោយ​ទទួល​ពួកគេ​នៅ​ឯវិមាន ​Elysee ​ក្នុង​គ្រា​មាន​ជម្លោះ​ការ​ទូត​រវាង​ប្រទេស​សម្ព័ន្ធមិត្ត អូតង់​ទាំ​ងពីរ​នេះ​ ទាក់​ទង​នឹង​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉ារីស​ចំពោះ​កងទ័ព​ប្រជាធិបតេយ្យ​ស៊ីរី (SDF)។​

ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង ​Ankara ​និង​ទីក្រុង​ប៉ារីស​មាន​ភាព​តឹង​តែង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដោយសារ​ប្រទេស​បារាំងជាអ្នក​រិះគន់​ខ្លាំង​បំផុត​ប្រឆាំង​ប្រតិបត្តិការ​យោធា​រយៈ​ពេល​ពីរ​ខែ​របស់​ប្រទេស​តួកគី​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ​ប្រឆាំង​នឹង​ក្រុម​ឃីឃ​ (Kurdish YPG )​ដែល​ប្រទេស​តួកគីចាត់​ទុក​ថា​ ជាអង្គការ​ភេរវកម្ម។ ​រឿង​នេះ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​៣០​ខែ​មីនា បន្ទាប់​ពី​លោក Emmanuel Macron ​ប្រធានាធិបតី​បារាំង​បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ​ស៊ីរី ​រួម​ទាំងក្រុម ​Kurdish YPG ​និងដៃ​គូ​នយោបាយ ​PYD។​

ក្នុង​នោះ ​លោក ​Macron ​បាន​ផ្តល់ការ​ធានារបស់​បារាំង​ដើម្បី​ជួយ​ឲ្យ​មាន​ស្ថិរភាព​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរីប្រឆាំង​នឹង​រដ្ឋឥស្លាម។ ​ប្រទេសតួកគី​បាន​និយាយ​ថា ការ​សន្យា​នេះ​ប្រៀបបាន​នឹង​ការ​គាំទ្រ​ដល់​អំពើភេរវ​កម្ម ហើយ​អាច​ធ្វើ​ឱ្យ​ប្រទេស​បារាំង​ក្លាយ​ជាគោល​ដៅ​វាយ​ប្រហារ​របស់​ប្រទេស​តួកគី៕​

XS
SM
MD
LG