ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លើក​លែង​អន្តរជាតិ៖ យុទ្ធនាការ​របស់​តួកគី​ប្រឆាំង​ក្រុម Kurd ជា​ការ​ដាក់​ទណ្ឌកម្ម​រួម


អ្នក​ស្រុក​ម្នាក់​ដើរ​នៅ​លើ​កម្ទេច​នៃ​ផ្ទះ​បាក់​បែក​នៅ​ក្នុង​ក្រុង Silopi ប្រទេស​តួកគី កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
អ្នក​ស្រុក​ម្នាក់​ដើរ​នៅ​លើ​កម្ទេច​នៃ​ផ្ទះ​បាក់​បែក​នៅ​ក្នុង​ក្រុង Silopi ប្រទេស​តួកគី កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។

ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​តួកគី​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម Kurd ​ជា​ការ​ដាក់​ទណ្ឌកម្ម​រួម​គ្នា ហើយ​បាន​ធ្វើ​ឲ្យ​ជីវិត​ពលរដ្ឋ​រាប់​ពាន់​នាក់​ទទួល​គ្រោះ​ថ្នាក់។ ​នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty ​International) ​ដែល​ជា អង្គការ​ចុងក្រោយ​មួយ​ដែល​បាន​រិះគន់​ការ​បង្ក្រាប​នោះ។

កង​កម្លាំង​តួកគី​កាលពី​ខែ​កក្កដា​បាន​បើក​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ថ្មី មួយ ​និង​បើក​ប្រតិបត្តិការ​យោធា​លើ​ដី​ក្នុង​ភូមិ​ជនជាតិ​ Kurd ​នៅ​ភាគ​អាគ្នេយ៍​ នៃ​ប្រទេស​តួកគី។​ យុទ្ធនាការ​នេះ​បាន​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​រយៈពេល​២ឆ្នាំ​ រវាង​រដ្ឋាភិបាល​ និង​ក្រុម​គណបក្ស​ពលករ ​Kurd ​ដែល​ហៅ​កាត់​ថា ​PKK​ ដែលត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ច្បាប់​នោះ។

ទោះជា​ប្រធានាធិបតី ​Recep Tayyip ​Erdogan ​និយាយ​ថា​ យុទ្ធនាការ​នោះ​គឺ​ក្នុង​ បំណង​សម្លាប់​ភេរវករ​ចុង​ក្រោយ​ទាំងឡាយ ​ក្នុង​ចំណោម​គណបក្ស ​PKK ​ក្តី រឿង​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កើន​ឡើង ​ក្នុង​តំបន់​ដែល​មាន​ជន ស៊ីវិល​រស់នៅ។

ចាប់​តាំង​ពីខែ​កក្កដា​មក ​មាន​ពលរដ្ឋ​១៥០​នាក់​បាន​ស្លាប់​ រួម​មាន​ក្មេង​ ស្រ្តី និង​មនុស្ស​ចាស់។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ៕

XS
SM
MD
LG