ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា ជំរុញ​ឲ្យ​ប្រទេស​តួកគី​និង​រុស្ស៊ី​ផ្តោត​លើ«សត្រូវរួម»


ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ពេល​បញ្ចប់ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉ារីស ដើម្បីចូលរួម​ក្នុង​កិច្ច​ប្រជុំកំពូល​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ពេល​បញ្ចប់ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉ារីស ដើម្បីចូលរួម​ក្នុង​កិច្ច​ប្រជុំកំពូល​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។

មួយ​សប្តាហ៍​ក្រោយ​ពី​ប្រទេស​តួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង ដែល​បណ្តាល​ឲ្យ​មាន​ភាព​តាន​តឹង​នោះ​ ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់​ អូបាម៉ា កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ឲ្យ​មាន​ការ​រួបរួម​គ្នា​ផ្តោត​ទៅ​លើ​ជម្លោះ​នៅ​ស៊ីរី​វិញ។

លោក​ អូបាម៉ា បាន​និយាយ​ថា៖ «យើង​ទាំង​អស់​គ្នា​ មាន​សត្រូវ​រួម​គ្នា​មួយ​ នោះ​គឺ​ក្រុម​រដ្ឋ​ឥស្លាម​ឬ ISIL។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ​យើង​ផ្តោត​ទៅ​លើ​សត្រូវ​នោះ ហើយ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ យើង​នៅ​តែ​ផ្តោត​ទៅ​លើ​តម្រូវ​ការ​ក្នុង​ការ​នាំ​មក​នូវ​ដំណោះ​ស្រាយ​នយោបាយ​មួយ​ក្នុង​ប្រទេស​ស៊ីរី»។

លោក​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ថ្ងៃ​អង្គា​រនេះ​បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​សមភាគី​តួកគី​របស់​លោក គឺ​លោក ​Recip Tayyip Erdogan នៅ​ក្រៅ​សន្និសីទ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ ក្នុង​ទីក្រុង​ប៉ារីស។ កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​ទាំង​ពីរ​កើត​ឡើង​មួយ​សប្តាហ៍​ក្រោយ​ពី​ប្រទេស​តួកគី បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ SU-24 ​មួយ​គ្រឿង​ដោយ​និយាយ​ថា ​យន្ត​ហោះ​របស់​រុស្ស៊ី​នោះ​បាន​ឆ្លង​ចូល​ដែន​អាកាស​របស់​តួកគី។

ប្រទេស​រុស្ស៊ី​បាន​ទទូច​ថា យន្តហោះ​របស់ខ្លួន​មិន​បាន​ឆ្លង​ចូល​ព្រំដែន​តួកគី​ទេ ហើយ​រុស្ស៊ី​ក៏​បាន​តបតរ​វិញ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ក្រុង​អង់ការ៉ា​ (Ankara) របស់​តួកគី៕

XS
SM
MD
LG