ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​តួកគី​បាន​ធ្វើ​ឲ្យ​លោក Erdogan ខឹង​សម្បារ​យ៉ាង​ខ្លាំង


លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី (រូប​កណ្តាល) និង​លោក Ahmet Davutoglu នាយក​រដ្ឋ​មន្រ្តី​តួកគី ទៅ​ដល់​កន្លែង​ធ្វើ​ពិធី​បុណ្យ​របស់​យុទ្ធជន Seckin Cil ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ក្រុង Diyarbakir។ ពិធីបុណ្យ​នេះ​ធ្វើ​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១៨​ខែកុម្ភៈ​ ឆ្នាំ២០១៦។
លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី (រូប​កណ្តាល) និង​លោក Ahmet Davutoglu នាយក​រដ្ឋ​មន្រ្តី​តួកគី ទៅ​ដល់​កន្លែង​ធ្វើ​ពិធី​បុណ្យ​របស់​យុទ្ធជន Seckin Cil ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ក្រុង Diyarbakir។ ពិធីបុណ្យ​នេះ​ធ្វើ​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១៨​ខែកុម្ភៈ​ ឆ្នាំ២០១៦។

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ប្រទេស​តួកគី​ក្នុង​សប្តាហ៍​នេះ​កំពុង​បង្កើន​ជម្លោះ​រវាង​រដ្ឋាភិបាល​តួកគី និង​ពួក​ទាមទារ​បំបែក​រដ្ឋ​ Kurd។ ​ការណ៍​នេះ​ក៏​នាំ​ឱ្យ​មាន​សំណួរ​ថ្មីៗ​ថា​តើ ស.រ.អា.​គាំទ្រ​នរណា​នៅ​ក្នុង​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អំពី​ទំហំ​នៃ​គោលដៅ​របស់​ស.រ.អា.។

ក្រុម​អ្នក​វិភាគ​បាន​ព្រមាន​ថា​ ការ​វាយ​ប្រហារ​ទាំង​នេះ​ក៏​អាច​នាំ​ឱ្យ​មាន​ការ​ទាក់ទិន​ច្រើន​ជាង​មុន​របស់​កងកម្លាំង​តួកគី​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយនាំ​ឱ្យ​ទំនាក់ទំនង​រវាង​ស.រ.អា. និង​ប្រទេស​តួកគី​មាន​ភាព​តានតឹង​ថែម​ទៀត។​

ការ​វាយ​ប្រហារ​ធំ​បំផុត​ក្នុង​បណ្តា​ការ​វាយប្រហារ​ទាំង​នេះ​គឺការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​ឡាន​មួយ​គ្រឿង​នៅ​កណ្តាល​រដ្ឋធានី​អង់ការ៉ា (Ankara) នៃ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ពុធ​បាន​នាំ​ឱ្យ​មាន​ការ​សន្យា​ជា​បន្ទាន់​ប្រកប​ដោយ​កំហឹង​ពី​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ដែល​បាន​បន្ទោស​ក្រុម​ទាមទារ​បំបែក​រដ្ឋ​តួកគី និង​ក្រុម​អ្នក​គាំទ្រ​អ្នក​ទាមទារ​បំបែក​រដ្ឋ​នៅ​ខាង​ក្រៅ​ប្រទេស​តួកគី​ដែល​ជា​ការ​និយាយ​សំដៅ​ដល់ប្រទេស​ស៊ីរី។

លោក​ Erdogan បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ថា «ទោះ​ណា​ជា​ជន​ដែល​ដឹកនាំ​ PYD និង​ PKK និយាយ​ថា​ពួកគេ​គ្មាន​ការ​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ទាំង​នេះ​ក៏​ដោយ​ក៏​ផ្អែក​លើ​ព័ត៌មាន​ដែល​រដ្ឋ​មន្ត្រី​មហាផ្ទៃ​យើង​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យើងបាន​ទទួល​បញ្ជាក់​ថា​ពួក​ PYD និង​ពួក​ PKK ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នេះ»។

កងកម្លាំង​តួកគី​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក PKK ឬ​គណបក្ស​កម្មករ Kurdistan ច្រើន​ទសវត្សរ៍​មក​ហើយ។​ ចាប់​តាំង​ពីឆ្នាំ​ទៅ​មក​ តំបន់​អាគ្នេយ៍​នៃ​ប្រទេស​តួកគី​បាន​ក្លាយ​ទៅជា​សមរភូមិ​មួយ​នៅ​ពេល​ដែល​លោក Erdogan បង្កើន​ការ​បង្ក្រាប​លើ​ពួក​ទាមទារ​បំបែក​រដ្ឋ​ Kurd នៅ​ក្រោយ​ការ​បរាជ័យ​បទ​ឈប់​បាញ់​គ្នា​ដែល​មិន​មាំ​ទាំ​មួយ។

លោក Erdogan ក៏​បាន​ពង្រីក​ការ​ប្រយុទ្ធ​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ​ ដោយ​កង​រថក្រោះ​តួកគី​នៅ​តាម​ព្រំដែន​បាន​បាញ់​ចូល​ទៅ​ក្នុង​ដែនដី​ស៊ីរី​ដែល​នៅ​ទីនោះ​កងកម្លាំង​ Kurd ធ្វើ​កិច្ច​ប្រតិបត្តិការ។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ពេល​ថ្មីៗ​នេះ​ផ្តល់​ឱ្យ​លោក Erdogan នូវ​ហេតុផល​មួយ​សម្រាប់​បង្កើន​ការ​វាយ​លុក​របស់​កង​កម្លាំង​ប្រទេស​លោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG