ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​យល់ព្រម​បញ្ឈប់ការ​វាយ​ប្រហារ​លើ​ក្រុម​ Kurd នៅ​ភាគ​ខាង​ជើង​ស៊ីរី


ជំនួបរវាងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅក្រុងអង់ការ៉ា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
ជំនួបរវាងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅក្រុងអង់ការ៉ា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក​អនុ​ប្រធានាធិបតី Pence បាន​ថ្លែង​ថា​ ការ​ផ្អាក​ការ​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​តួកគី​ចំនួន​មួយ​សប្តាហ៍​នេះនឹងផ្តល់​ឱកាស​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ Kurd ចាក​ចេញ​ពី​តំបន់ចម្ងាយ​ ៣២គីឡូម៉ែត្រនៅភាគ​ខាង​ជើង​នៃ​ទល់​ដែន​តួកគីជាមួយ​ប្រទេស​ស៊ីរី។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រទេស​តួកគី​បាន​យល់​ព្រម​ចំពោះ​ការ​ឈប់​វាយ​ប្រហារលើ​ពួកអ្នក​ប្រយុទ្ធ Kurd ចំនួន​១២០​ម៉ោងនៅភាគ​ខាង​ជើងនៃ​ប្រទេស​ស៊ីរី។

លោក​អនុ​ប្រធានាធិបតីអាមេរិក Mike Pence បាន​ប្រកាស​នៅ​ក្នុង​ទីក្រុង Ankara ​ក្រោយការ​ពិភាក្សាអស់​រយៈ​ពេល​យ៉ាង​យូរជា​មួយ​ប្រធានាធិបតី Recep Tayyip Erdogan នៃ​ប្រទេស​តួកគី។

លោក​អនុ​ប្រធានាធិបតី Pence បាន​ថ្លែង​ថា​ ការ​ផ្អាក​ការ​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​តួកគី​ចំនួន​មួយ​សប្តាហ៍​នេះនឹងផ្តល់​ឱកាស​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ Kurd ចាក​ចេញ​ពី​តំបន់ចម្ងាយ​ ៣២គីឡូម៉ែត្រនៅភាគ​ខាង​ជើង​នៃ​ទល់​ដែន​តួកគីជាមួយ​ប្រទេស​ស៊ីរី។

លោក​ថ្លែង​ថា​ ការ​ផ្អាក​ការ​ឈប់​បាញ់នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​ធានា​ឲ្យ​មាន «សន្តិភាព​និង​សន្តិសុខ‍‍»​ នៅ​ក្នុង​តំបន់​ដែល​មាន​អសន្តិសុខ ហើយ​ការ​យល់​ព្រម​គ្នា​នេះកើតឡើង​ក្រោយ​ពី​ការ​ពិភាក្សា​គ្នា​អស់​ពេល ​៥ម៉ោងរវាង​ក្រុម​មន្ត្រី​តួកគី និង ក្រុម​មន្ត្រី​អាមេរិក។

ប៉ុន្តែ​បណ្តា​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​តួកគីរាយការណ៍​ថា អ្នក​នយោបាយ Kurd ដើម​កំណើត​ស៊ីរី​ម្នាក់គឺ​ លោក Aldar Xelil ដែល​តែង​តែ​និយាយការពារ​ក្រុម​ជន Kurd ដែល​មាន​ដើម​កំណើត​ស៊ីរីបាន​និយាយ​ថា «យើង​បាន​និយាយ​កាលពី​មុន​មក​ហើយ​ថា សំណើ​ដែល​ថា​តួគី​ ចូល​ក្នុង​ដែនដីស៊ីរី ចម្ងាយ៣០គីឡូម៉ែត្រ​នោះ ត្រូវ​បាន​ច្រាន​ចោល​ហើយ‍»។

លោក​ Aldar Xelil ថ្លែង​ថា ​ក្រុម​អ្នក​ប្រយុទ្ធ Kurd នឹង​ការពារ​ខ្លួន បើ​សិន​ជា​មាន​ការ​វាយ​ប្រហារ​ក្នុង​អំឡុង​បទ​ឈប់​បាញ់នោះ។​ លោក​អនុ​ប្រធានាធិបតី Pence បាន​ថ្លែងថា​ តួកគី​និង​អាមេរិក «បាន​យល់​ស្របគ្នា‍» ធ្វើ​ការ​ចរចាសន្តិភាពស្តីពី​អនាគត​នៃ​ដែន​ដី​នេះ និង​ស្តីពី​វិធី​ដែល​ប្រទេស​ទាំង​ពីរអាច​ប្រើប្រាស់​ដើម្បីតតាំង​ជាមួយ​ពួកឧទ្ទាម​រដ្ឋ​ឥស្លាម ដែលមាន​ខ្លះ​រត់​គេច​ខ្លួនតាំង​ពីប្រទេសតួកគីបានចាប់ផ្តើមវាយ​ប្រហារ​លើ​ពួក​ Kurd ក្រោយ​ពី​លោក​ត្រាំបាន​ដក​ទ័ពអាមេរិកាំង​ចេញ​ពី​តំបន់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG