ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីដូណាល់ ត្រាំប្រមូល​ក្រុមអ្នកគាំទ្រ​នៅ​រដ្ឋតិច​សាស


ក្រុមអ្នកគាំទ្រលោក​ប្រធានាធិបតីដូណាល់​ ត្រាំនៅក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
ក្រុមអ្នកគាំទ្រលោក​ប្រធានាធិបតីដូណាល់​ ត្រាំនៅក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

មាន​ការរិះគន់​យ៉ាង​ខ្លាំង​អំពី​ការ​សម្រេច​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​នេះ ​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​សារភាព​ថា ​វិធី​ដោះ​ស្រាយ​របស់​លោកខុសពីពិធីការ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​តិចសាស​កាល ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​នៅ​ទីនោះ​លោក​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង Dallas ដើម្បី​ប្រមូ​លការគាំទ្រ​នៅ​ក្នុង​រដ្ឋ​នោះ​ដែល​រហូត​មកទល់​ពេល​ថ្មី​ៗ​នេះ​អាច​ពឹងផ្អែក​លើ​សន្លឹក​ឆ្នោត​របស់​ពួក​គណបក្ស​សាធារណ​រដ្ឋ។

នៅខាង​មុនហ្វូង​ មនុស្ស​ប្រកប​ដោយ​ការ​សាទរ ​លោក​ប្រធានា​ធិបតី​ត្រាំបាន​អួត​អំពី​កិច្ច​ព្រម​ព្រៀងឈប់​បាញ់​គ្នា​ដែល​ពួក​មន្រ្តី​សេតវិមាន​បាន​ធ្វើ​ជាមួយ​តួកគី ​ដែល​រដ្ឋាភិ​បាល​តួកគីបានយល់​ព្រមផ្អាក​កិច្ច​ប្រតិបត្តិការ​យោធា​ជាបណ្តោះ​អា​សន្ន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​អនុញ្ញាតិ​ឲ្យ​កងទ័ព Kurd ដក​ចេញពី​តំបន់​សុវត្ថិ​ភាព។

លោក​ប្រធានាធិបតី​ត្រាំបាន​និយាយថា «តួកគី នឹង​មានការ​សប្បាយ​ចិត្ត។​ជន​ជាតិ​Kurd នឹង​សប្បាយ​ចិត្ត​ដែរ។​ក្រុមរដ្ឋ​អ៊ីស្លាម ​មិន​សប្បាយ​ចិត្ត​ទេ»។

​កិច្ច​ព្រម​ព្រៀង​នោះបាន​ត្រូវ​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​អនុ​ប្រធានា​ធិប​តី​សហរដ្ឋ​អាមេរិក​លោក Mike Pence បន្ទាប់​ពី​ជួប​ជាមួយ​ប្រធានា​ធិបតី​តួកគី​លោក​Erdogan ​នៅ​ក្នុង​រដ្ឋ​ធានី​អង់ការ៉ា។​ ការ​ឈប់​បាញ់​គ្នា​នេះកើត​មាន​ឡើង​មួយ​សប្តាហ៍​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ត្រាំដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​តំបន់​ដែល​កាន់​កាប់​ដោយ​ពួក Kurd នៅភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ​ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​លោក Erdogan ចាប់​ផ្តើម​វាយ​ប្រហារ​ប្រឆាំង​នឹង​កង​កម្លាំង​ Kurds YPG ​ហើយ​បាន​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​តំបន់ ​ដែល​បាន​បណ្តាល​ឲ្យ​មានការ​ព្រួយ​បារម្ភ​អំពីការងើប​ឡើង​វិញ​របស់​ពួក​ក្រុម​រដ្ឋ​អ៊ីស្លាម។

មាន​ការរិះគន់​យ៉ាង​ខ្លាំង​អំពី​ការ​សម្រេច​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​នេះ ​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​សារភាព​ថា ​វិធី​ដោះ​ស្រាយ​របស់​លោកខុសពីពិធីការ៕

XS
SM
MD
LG