ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​ទុយណេស៊ី​រួសរាន់​ជំរុញ​សន្តិសុខ​ ខណៈ​ដែល​អ្នកទេសចរ​ចាកចេញ​ពី​ប្រទេស


អ្នកទេសចរ​ធ្វើការ​ចាកចេញ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ Enfindha​ នៅ​ក្រុង Sousse ប្រទេស​ទុយណេស៊ី​ នា​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ​២០១៥។
អ្នកទេសចរ​ធ្វើការ​ចាកចេញ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ Enfindha​ នៅ​ក្រុង Sousse ប្រទេស​ទុយណេស៊ី​ នា​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍​លោក​នាយករដ្ឋមន្ត្រី​ Tunisie Habib Essid ​រួសរាន់​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ នៅ​ស្រប​ពេល​ដែល​អ្នក​ទេសចរ​បរទេស​រាប់ពាន់​នាក់បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅក្នុង​កន្លែង​សម្រាក​លំហែកាយ​មួយនៅ​មាត់សមុទ្រ។​

លោក​ Essid បាន​បញ្ជា​ឲ្យ​មាន​ការ​ដាក់ពង្រាយ​ក្រុម​ទាហាន​បម្រុងនៅ​តាម​សណ្ឋាគារ​ និង​កន្លែង​ទេសចរណ៍​ឯទៀតៗ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ព្រះវិហារអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក​ និង​ដែល​គេដឹង​ថា​មាន​ការ​ទេសនា​បែប​ជ្រុល​និយម​ នឹង​ត្រូវ​បិទ​ទ្វារ។​

មាន​មនុស្សយ៉ាង​តិច​ណាស់​៣៨​នាក់​បាន​ត្រូវ​សម្លាប់ ​ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​ត្រូវ​របួស​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​ជន​សកម្មប្រយុទ្ធ​ជនជាតិ​ទុយណេស៊ី​ វ័យ​ក្មេង​ម្នាក់​ដែលក្លែង​បន្លំ​ខ្លួនជា​អ្នកទេសចរ​បាន​បាញ់​កាំភ្លើង​នៅ​លើ​ឆ្នេរខ្សាច់​ឯកជន​មួយ ​និង​នៅ​កន្លែង​ឯទៀតៗនៃ​សណ្ឋាគារ​ផ្កាយ​ប្រាំ Imperial Marhaba នៅ​ក្រុង​ Sousse។​ តំបន់​ឆ្នេរខ្សាច់​នេះ​ ដែល​មាន​អ្នកទេសចរ​មក​ពីអឺរ៉ុប ​និង​អ្នក​ទេសចរណ៍​ក្នុង​ស្រុក​ពាសពេញកាល​ពី​ថ្ងៃ​សុក្រ​ គ្មានមនុស្ស​ទេ​កាល​ពី​ថ្ងៃសៅរ៍ ​ដោយ​មាន​ការ​ចង​ខ្សែ​ខណ្ឌ​ដោយប៉ូលិស។​

ក្រសួង​សុខាភិបាល​ទុយណេស៊ី​បាននិយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​បាន​ពិនិត្យ​ដឹង​អត្តសញ្ញាណ​មនុស្ស​១៧​នាក់​មក​ពី​ប្រទេស​អង់គ្លេស ​អាល្លឺម៉ង់ ​អៀឡង់​ ប៊ែលហ្សិក និង​ប៉រទុយហ្គាល់ ​និង​បាន​ខិតខំ​ព្យាយាម​ពិនិត្យ​ឲ្យ​ដឹង​អត្តសញ្ញាណជន​ដទៃ​ទៀត​ ដែល​បានត្រូវ​បាញ់​ស្លាប់​នៅ​ក្នុង​សម្លៀកបំពាក់​មុជ​ទឹក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG