មន្ត្រីទុយនីសីម្នាក់និយាយថាជនជាង១០នាក់ជាប់សង្ស័យថាជាជនសកម្មប្រយុទ្ធបានត្រូវចាប់ខ្លួនដោយសារមានទាក់ទិននៅក្នុងការវាយប្រហារនៅសារមន្ទីរជាតិនៃប្រទេសទុយនីសីដែលបានបណ្តាលមនុស្ស២៣នាក់ស្លាប់កាលពីបួនប្រាំថ្ងៃមុននេះ។
នៅក្នុងសេចក្តីប្រកាសរបស់លោកកាលពីថ្ងៃសៅរ៍ លោក Mohamed Ali Aroui នៃក្រសួងមហាផ្ទៃមិនបាននិយាយទេថាជនដែលបានត្រូវចាប់ខ្លួនដែលរួមមានមនុស្ស៩នាក់ដែលបានជាប់ឃុំឃាំងរួចហើយនោះ ដោយមិនមានបញ្ជាក់ថាមានការសង្ស័យអំពីមុខនាទីរបស់ពួកគេនៅក្នុងការវាយប្រហារនោះឬបែបណាទេ។
ក្រុមភេវជននៃរដ្ឋអ៊ីស្លាមបានអះអាងការទទួលខុសត្រូវដល់ការសម្លាប់រង្គាលកាលពីថ្ងៃពុធនៅសារមន្ទីរជាតិ Bardo នៃប្រទេសទុយនីសី ទោះណាសេតវិមានបាននិយាយថាគ្មានភស្តុតាងគ្រប់គ្រាន់នៅពេលនេះដើម្បីគាំទ្រការអះអាងនេះទេ កាលពីថ្ងៃសុក្រ។
នៅក្នុងចំណោមជនបាត់បង់ជីវិតមានអ្នកទេសចរបរទេស២០នាក់និងជនជាតិទុយនីសីបីនាក់។ កងកម្លាំងសន្តិសុខបានបាញ់សម្លាប់ជនប្រដាប់អាវុធពីរនាក់នៅនឹងកន្លែងមានការវាយប្រហារនោះ៕