ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទុយនេស៊ី​ប្រកាស​ភាព​អាសន្ន​ បន្ទាប់​ពីមាន​​ការ​វាយ​ប្រហារនៅ​ឆ្នេរ​សមុទ្រ


លោក​ Beji Caid Essebsi ​​ប្រធានាធិបតី​ប្រទេស​ទុយនេស៊ី​ ប្រកាស​ភាព​អាសន្ន​រយៈ​ពេល​៣០ថ្ងៃ​ បន្ទាប់​ពី​ពួក​ភេរវករ​រដ្ឋ​ឥស្លាម​បាន​សម្លាប់​រង្គាល​មនុស្ស​៣៨​នាក់​នៅ​រម្មណីយដ្ឋាន​ទេស​ចរណ៍​មាត់​សមុទ្រ​។ ​​
លោក​ Beji Caid Essebsi ​​ប្រធានាធិបតី​ប្រទេស​ទុយនេស៊ី​ ប្រកាស​ភាព​អាសន្ន​រយៈ​ពេល​៣០ថ្ងៃ​ បន្ទាប់​ពី​ពួក​ភេរវករ​រដ្ឋ​ឥស្លាម​បាន​សម្លាប់​រង្គាល​មនុស្ស​៣៨​នាក់​នៅ​រម្មណីយដ្ឋាន​ទេស​ចរណ៍​មាត់​សមុទ្រ​។ ​​

លោក​ Beji Caid Essebsi ប្រធានាធិបតី​ប្រទេស​ទុយនេស៊ី​ ប្រកាស​ភាព​អាសន្ន​រយៈ​ពេល​៣០ថ្ងៃ​កាលពីថ្ងៃសៅរ៍ បន្ទាប់​ពី​ពួក​ភេរវករ​រដ្ឋ​ឥស្លាម​បាន​សម្លាប់​រង្គាល​មនុស្ស​៣៨​នាក់​នៅ​រម្មណីយដ្ឋាន​ទេស​ចរណ៍​មាត់​សមុទ្រ​កាលពី​សប្តាហ៍​មុន។

លោក ​Essebsi ​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ទៅ​កាន់​ប្រទេស​ទាំងមូល​ថា ​ប្រទេស​ទុយនេស៊ី​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ។​ លោក​បន្ត​ថា ​ការ​ប្រកាស​អាសន្ន​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​ការ​ចាំបាច់ ពីព្រោះ​មាន​ស្ថានការណ៍​មិន​ប្រក្រតី ​ដែល​ប្រទេស​នេះ​ត្រូវ​ប្រឈមមុ​នបន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម និង​ការ​គំរាម​ជាប្រចាំ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​សង្គ្រាម​ប្រភេទ​ពិសេស។​

នៅខែ​ក្រោយ ​ប៉ូលិស​ និង​កងទ័ព​នឹង​មាន​អំណាច​ពិសេស​ធ្វើការ​ឆែកឆេរ​តាមផ្ទះ​របស់​អ្នក​ដែល​សង្ស័យ​ថា​ ជា​ភេរវករ ​និង​ជា​ឩក្រិដ្ឋជន។ ​ រដ្ឋាភិបាល​ក៏បាន​បណ្តេញ​អភិបាល​គ្រប់គ្រង​តំបន់ Sousse​ ពី​ការងារ​ផង​ដែរ។ ​តំបន់​ជា​នេះ​ជា​កន្លែង​មានរម្មណីយដ្ឋាន​មាត់​សមុទ្រ ​ដែល​មាន​ការ​សម្លាប់​អ្នក​ទេសចរ​យ៉ាង​ច្រើន​នោះ។ ក្រៅពីនេះ មន្ត្រី​មួយ​ចំនួន​នៅ​តំបន់​ដែលជា​ស្រុក​កំណើត​របស់​ខ្មាន់​អាវុធ​ក៏​ត្រូវ​បញ្ឈប់​ការងារ​ដូចគ្នា​ដែរ៕

XS
SM
MD
LG