លោក Jerrold Nadler ប្រធានគណៈកម្មាធិការតុលាការរបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា ទំនួលខុសត្រូវភ្លាមៗរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក William Barr កើតមានឡើងភ្លាមៗ បន្ទាប់ពីលោក Barr បានបដិសេធមិនព្រមធ្វើតាមការទាមទារ ដែលទាក់ទិនទៅនឹងរបាយការណ៍របស់រដ្ឋអាជ្ញាពិសេសស្តីពីការស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦។
លោក Barr មិនបានបង្ហាញខ្លួនដើម្បីផ្តល់កសិណសាក្សី នៅមុខគណៈកម្មាធិការរបស់សភាតំណាងរាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រសួងយុត្តិធម៌បានប្រឆាំងនឹងវិធានការនេះពុំអនុញ្ញាតឲ្យមេធាវីចូលរួមនៅក្នុងការសាកសួរនេះ។ ក្រសួងយុត្តិធម៌ ក៏បរាជ័យក្នុងការផ្តល់នូវរបាយការណ៍ទាំងស្រុង ដល់គណៈកម្មាធិការដែលមិនបានលប់ផ្នែកសំខាន់របស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller។
លោក Nadler ខាងគណបក្សប្រជាធិបតេយ្យ បាននិយាយក្នុងអំឡុងនៃសវនាការសង្ខេបរយៈពេល ២០ នាទីថា លោក Barr មិនហ៊ានតតាំងជាមួយប្រធានាធិបតី ហើយការណ៍នេះបញ្ជាក់យ៉ាងច្បាស់ពីភាពគ្រោះថ្នាក់នៅពេលបច្ចុប្បន្ននេះដល់រដ្ឋធម្មនុញ្ញរបស់យើង។
ប្រធានគណៈកម្មាធិការនោះព្រមានថា ការបដិសេធរបស់លោក Barr គឺសំខាន់បន្ទាប់ពីផ្នែកនីតិបញ្ញត្តិរបស់សភា ហើយថាតើសភាអាចធ្វើឲ្យប្រធាធិបតីមានការទទួលខុសត្រូវមានប្រសិទ្ធភាពយ៉ាងណានោះ។
លោក Nadler បាននិយាយថា៖ «បញ្ហាប្រឈមរបស់យើង គឺធំជាងការមានសាក្សីតែម្នាក់»។ លោកបាននិយាយទៀតថា «យើង នឹងធ្វើឲ្យប្រាកដថាប្រធានាធិបតីមិនអាចក្លាយជាព្រះមហាក្សត្រទេ»៕