ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​​អាមេរិក​គំរាម​ថា​ នឹង​ស្នើ​ឲ្យ​សេតវិមាន​ការពារ​របាយការណ៍​ស៊ើបអង្កេត​


រូបឯកសារ៖ លោក Jerrold Nadler ប្រធាន​គណៈកម្មកា​រសភា​តំណាង​អាមេរិក​​​អង្គុយស្តាប់​អំឡុងពេលសវនាការ​ស្តីពី​របាយការណ៍​របស់​លោក​ Robert Mueller រដ្ឋអាជ្ញាពិសេស ដោយមិនមានវត្តមាន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr នៅ​វិមាន​ Capitol Hill។
រូបឯកសារ៖ លោក Jerrold Nadler ប្រធាន​គណៈកម្មកា​រសភា​តំណាង​អាមេរិក​​​អង្គុយស្តាប់​អំឡុងពេលសវនាការ​ស្តីពី​របាយការណ៍​របស់​លោក​ Robert Mueller រដ្ឋអាជ្ញាពិសេស ដោយមិនមានវត្តមាន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr នៅ​វិមាន​ Capitol Hill។

សរុបទៅ​ក្រសួងយុត្តិធម៌​បាន​គំរាម​ថា​ នឹង​ស្នើ​ទៅ​លោកប្រធានាធិបតី Donald Trump ឲ្យ​ចេញ​បទបញ្ជាប្រតិបត្តិ​ចំពោះ​សំណើ​របស់​គណៈកម្មាធិការ​ដើម្បី​ចេញ​ដីកា​បង្គាប់ ប្រសិន​ខ្លួន​ទទួល​បាន​ការគាំទ្រ​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃពុធ​នេះ។

គណៈកម្មាធិការ​នីតិកម្ម​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នឹង​បន្ត​នីតិវិធី​នៅ​ថ្ងៃពុធ​នេះ​លើ​ការពិចារណា​របស់​ខ្លួន​ ដើម្បី​សម្រេច​ថា​ការបដិសេធ​របស់​រដ្ឋមន្រ្តី​យុត្តិធម៌​លោក William Barr ​មិន​ព្រម​ផ្តល់​របាយការណ៍​ទាំងអស់​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller ស្តី​ពី​ការ​ស៊ើបអង្កេត​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​អាមេរិក​ គឺ​ជា​ការ​មិន​គោរព​តាម​បញ្ជា​របស់​សភា។

ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​និង​មន្រ្តី​ក្រសួងយុត្តិធម៌​បាន​ជួបប្រជុំ​គ្នា​ កាល​ពី​ថ្ងៃអង្គារ ដើម្បី​ព្យាយាម​រកដំណោះស្រាយ​លើ​បញ្ហា​នេះ​ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ ភាគី​ទាំងពីរ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រៀងៗខ្លួន ​ដែល​បាន​បញ្ជាក់​ថា​ ពួកគេ​មិន​ទាន់​រក​ឃើញ​ដំណោះសា្រយ​ណា​មួយ​នៅ​ឡើយ​ទេ។

សរុបទៅ​ក្រសួងយុត្តិធម៌​បាន​គំរាម​ថា​ នឹង​ស្នើ​ទៅ​លោកប្រធានាធិបតី Donald Trump ឲ្យ​ចេញ​បទបញ្ជាប្រតិបត្តិ​ចំពោះ​សំណើរបស់​គណៈកម្មាធិការ​ដើម្បី​ចេញ​ដីកា​បង្គាប់ ប្រសិន​ខ្លួន​ទទួល​បាន​ការគាំទ្រ​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃពុធ​នេះ។

លោក Jerrold Nadler ប្រធាន​គណៈកម្មកា​រសភា​តំណាង​អាមេរិក​បាន​ឆ្លើយតបទ​ទៅ​វិញ​ ដោយ​បាន​និយាយ​ថា​ ការតតាំង​តាម​ផ្លូវច្បាប់​របស់​ក្រសួងយុត្តិធម៌​គឺខ្វះ​មូលដ្ឋាន​ច្បាប់​ និង​បាន​ចោទប្រកាន់​ថា​នេះ​ជា​ទង្វើរ​រារាំង​ដ៏​គ្រោះថ្នាក់។

ក្រសួងយុត្តិធម៌​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ដោយ​បាន​បញ្ជាក់​នៅក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក Nadler ដោយ​លោក Stephen Boyd ជំនួយការ​រដ្ឋមន្រ្តីយុត្តិធម៌​ ដែល​បាន​ចោទប្រកាន់​គណៈកម្មាធិការ​របស់​លោក Nadler ​ថា​ ធ្វើ​ការទាមទារ​ដោយ​គ្មាន​ហេតុផល និង​បង្ក​ឲ្យ​មាន​ជម្លោះ​ដែល​មិន​ចាំបាច់​រវាង​ស្ថាប័ន​ទាំងពីរ​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG