ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ កំពុង​តែ​ថ្លឹង​ថ្លែង​ជម្រើស​សម្រាប់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី


លោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ​ បាន​សម្ភាស​បេក្ខជន​ ៤​ នាក់​សម្រាប់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ។
លោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ​ បាន​សម្ភាស​បេក្ខជន​ ៤​ នាក់​សម្រាប់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បាន​សម្ភាស​បេក្ខជន​ ៤​ នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​សម្រាប់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ មួយ​សប្តាហ៍​បន្ទាប់​ពី​លោក​បាន​ឲ្យ​អតីត​មេ​យោធា​ម្នាក់​លាលែង​ពី​តំណែង​នេះ ​ហើយ​បេក្ខជន​ដែល​ជាជម្រើស​បន្ទាប់​របស់​លោក​បាន​ប្រកែក​មិន​ព្រម​ទទួល​យក​តំណែង​នេះ។​

លោក ត្រាំ​ បាន​ចំណាយ​ពេល​ចុង​សប្តាហ៍​របស់​លោក​នៅ​ឯ​រមណីយដ្ឋាន​ Mar-a-Lago នៅ​ទល់​មុខ​មហាសមុទ្រ​ដ៏​មាន​តម្លៃ​មហាសាល ​ក្នុង​រដ្ឋ ​Florida។ ​

លោក​មាន​គម្រោង​នឹង​ពិភាក្សា​អំពី​ការងារ​នេះ ​ដោយ​ផ្ទាល់​ឬ​តាមរយៈ​ទូរស័ព្ទ​ជាមួយ​នឹង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស្តីទី ​លោក​ Keith Kellogg ​ដែល​ជា​ឧត្ដមសេនីយ៍​យោធា​ចូល​និវត្តន៍ លោក ​John Bolton​ ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​លោក​ H.R. McMaster ​ដែល​ជា​ឧត្តមសេនីយ៍​យោធា និង​លោក​ឧត្តមសេនីយ៍ ​Robert Caslen ​ដែល​ជា​អ្នកគ្រប់គ្រង​បណ្ឌិត​សភា​យោធា​អាមេរិក​នៅ West Point។

លោក ត្រាំ​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​លើយន្តហោះ ​Air Force One ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «មាន​មនុស្ស​ជាច្រើន​ចង់​បាន​តំណែង​នេះ»៕

XS
SM
MD
LG