ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ៖ លោក​ប្រធានាធិបតី​នឹង​ចេញ​បទបញ្ជា​ថ្មី​លើ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​ដែល​មាន​ប្រសិទ្ធិភាព​ជាង​មុន


លោក John Kelly រដ្ឋ​មន្ត្រី​ក្រសួង​​សន្តិសុខ​មាតុភូមិ​​ស.រ.អា.​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ​ឆ្នាំ២០១៧។
លោក John Kelly រដ្ឋ​មន្ត្រី​ក្រសួង​​សន្តិសុខ​មាតុភូមិ​​ស.រ.អា.​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ​ឆ្នាំ២០១៧។

លោក John Kelly រដ្ឋ​មន្ត្រី​ក្រសួងសន្តិសុខ​មាតុភូមិស.រ.អា.​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ក្នុង​ពេល​ឆាប់ៗ​នេះ​លោក​ប្រធានាធិបតី​ Donald Trump នឹង​ចេញ​បទ​បញ្ជា​ប្រធានាធិបតី​មួយ «ដែល​មាន​ប្រសិទ្ធិភាព​ជាង​មុន» ក្នុង​ការ​ហាមប្រាមអន្តោប្រវេសន៍​មក​ពី​ប្រទេស​ជាតិ​៧​កាន់​សាសនា​ឥស្លាម ក៏​ប៉ុន្តែ​វា​នឹង​ត្រូវ​អនុវត្ត​បាន​ល្អ​ប្រសើរ​ជាង​មុន​ និង​បញ្ចៀស​មិន​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ដែល​បាន​បណ្តាល​មក​ពី​ការ​ប៉ុនប៉ង​មួយ​កាលពី​ពេល​មុន​នេះ​ក្នុង​ការ​រឹតត្បិត​ពួក​អ្នក​ធ្វើ​ដំណើរ​បរទេស​ដែល​បាន​មក​ដល់​ស.រ.អា.។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ខាង​សន្តិសុខ​ប្រចាំ​ឆ្នាំនៅ​ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​មួយ​ក្នុង​គណៈកម្មាធិការ​មួយ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម លោក Kelly បាន​និយាយ​ថា​ អត្ថបទ​ថ្មី​នៃ​បទ​បញ្ជា​នេះ​នឹង​មិន​រារាំង​ជនជាតិ​បរទេស​ដែល​មាន​ទិដ្ឋាការ​ធ្វើ​ការងារ​ ឬ «ប័ណ្ណ​បៃតង» ជា​អ្នក​ទទួល​ការ​អនុញ្ញាត​ឱ្យ​រស់​នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​អាមេរិក​ មិន​ឱ្យ​ចូល​ក្នុង​ស.រ.អា.​ជា​ថ្មី​ទេ។ ​លោក​បាន​ថ្លែង​បន្ថែម​ថា ​បទ​បញ្ជា​ថ្មី​នេះ​ក៏​នឹង​គ្មាន​ផល​ប៉ះពាល់​ដល់​ពួក​អ្នក​ដំណើរ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កាន់​កន្លែង​ចូល​ក្នុង​ប្រទេស​អាមេរិក​នៅ​ពេល​បទ​បញ្ជា​នេះ​ចូល​ជា​ធរមាន​ទេ។

លោក Kelly បាន​ពោល​ថា លោក Trump នឹង «ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ចលនា​ពី​ប្រទេស​ក្រៅ​មក​កាន់​ចំណត​យន្តហោះ​យើង​ទេ» នៅ​ពេល​មាន​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​នេះ។

របាយការណ៍​ព័ត៌មាន​ស.រ.អា.​និយាយ​ថា ​បទ​បញ្ជា​ថ្មី​ខាង​អន្តោប្រវេសន៍​នេះ​នឹង​មាន​នៅ​ថ្ងៃ​អង្គារ ​ហើយ​លោក Trump បាន​និយាយ​ថា​ វា​នឹង​ត្រូវ​ចេញ​ឱ្យ​អនុវត្ត​នៅ​ក្នុង​សប្តាហ៍​ខាង​មុខ​នេះ។

​ការ​ហាម​ប្រាម​ដំបូង​មិន​ឱ្យ​ធ្វើ​ដំណើរ​ដែល​នៅ​ពេល​នេះ​បាន​ត្រូវ​ផ្អាក​ដោយ​តុលាការ​ស.រ.អា.​បាន​ត្រូវ​ចេញ​កាល​ពី​ថ្ងៃទី​២៧ ខែ​មករា។ ពួក​មន្ត្រី​សេតវិមាន​បាន​និយាយ​ថា វា​ជា​វិធានការ​មួយ​ខាង​សន្តិសុខ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​ឥស្លាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG