ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មនុស្ស​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​ការ​ជួបជុំគ្នា​របស់​អ្នក​គាំ​ទ្រ​លោក Trump នៅ​រដ្ឋ Florida​


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​ស្រ្តី​ទី​១លោកស្រី Melania Trump បាន​មកដល់​ការ​ជួបជំ «ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត»នៅ អាកាយានដ្ឋានអន្តរជាតិ Orlando-Melbourne រដ្ឋ​ Florida កាល​ពី​ថ្ងៃទី ១៨ កុម្ភៈ ២០១៧។
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​ស្រ្តី​ទី​១លោកស្រី Melania Trump បាន​មកដល់​ការ​ជួបជំ «ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត»នៅ អាកាយានដ្ឋានអន្តរជាតិ Orlando-Melbourne រដ្ឋ​ Florida កាល​ពី​ថ្ងៃទី ១៨ កុម្ភៈ ២០១៧។

ហ្វូង​មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើមប្រមូល​ផ្ដុំ​គ្នា​ជា​ជួរ នៅ​ខាង​ក្រៅ​ព្រលាន​យន្ត​ហោះ​រដ្ឋ​ Florida កន្លែង​ដែល​លោក​ប្រធានាធិបតី Donald Trump កំណត់​ពេល​ជួបជុំ​អ្នកគាំទ្រ​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

មនុស្ស​ចំនួន បី​ម៉ឺន​នាក់​ដែល​ត្រូវ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​សៅរ៍​នេះ ​គ្រោង​នឹង​ធ្វើ​នៅ​ព្រលាន​យន្ត​ហោះ Melbourne ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អាត្លង់ទិច រដ្ឋ​ Florida។ លោក Trump ត្រូវ​គេ​រំពឹង​ថា នឹង​មក​ដល់​ព្រលាន​យន្ត​ហោះ​នេះ តាម​រយៈ​ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ពិសេស​របស់​ប្រធានាធិបតី Air Force One នៅ​ម៉ោង​ប្រហែល ៥ល្ងាច ហើយ​ការ​ជួបជុំគ្នា​នេះ​នឹង​ចាប់​ផ្ដើម​ក្រោយ​ពេល​លោក​ Trump អញ្ជើញមក​ដល់​តែ​ម្ដង។

អ្នកនាំ​ពាក្យ​សេតវិមាន​អ្នកស្រី Sarah Sanders បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហេតុផល​មួយ​ផ្នែក​ដែល លោក Trump បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ពីព្រោះ​លោកមិន​គិត​ថា សារ​របស់​លោកតែង​តែ​ត្រូវ​បាន សារព័ត៌មាន​យក​ទៅ​ចុះ​ផ្សាយ​ដោយ​យុត្តិធម៌នោះ​ទេ ហើយ​លោក​ Trump អាច​បញ្ចេញ​សារ​របស់​លោក​ដោយ​ខ្លួន​ឯង «ប្រកប​ដោយ​ប្រសិទ្ធ​ភាព តាមរយៈ​ការ​ឈរលើ​វេទិកា និយាយ​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង»។​

ព្រឹត្តិការណ៍​ជួប​ជុំ​គ្នា​ជា​មួយ​អ្នកគាំទ្រ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក Trump ហើយ​លោក​ក៏​បានរៀប​ចំ​ព្រឹត្តិការណ៍​តូចៗ​ជា​ច្រើន​ទៀត​ក្នុង​អំឡុង​ពេល​ផ្ទេរ​អំណាច ដែល​បាន​ហៅ​ព្រឹត្តិការណ៍​ទាំង​នោះ​ថា ជា «ការ​ជួប​ជុំ​គ្នា​ដើម្បី​ថ្លែង​អំណរគុណ»។

ការ​ជួប​ជុំ​ជា​មួយ​អ្នក​គាំទ្រ​ដែល​លោក​ Trump បាន​នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ មិន​មាន​អ្វី​ប្លែកពី​ជំនាន់​ប្រធានាធិបតី​ពី​មុនៗ​ឡើយ ហើយ​លោក​អតីត​ប្រធានាធិបតី Barack Obama ​ក៏​បាន​រៀប​ចំ​ព្រឹត្តិការណ៍​នានា​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​លោក​កាន់​ដំណែង​ជា​ប្រធានាធិបតី ដើម្បី​កសាង​ការ​គាំទ្រ​ទៅ​លើ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋ​កិច្ច​របស់​លោក៕

XS
SM
MD
LG