ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​បន្ត​ផែនការ​យកពន្ធ​លើ​ការ​នាំ​ចូល​ដែក​ និង​អាលុយមីញ៉ូម


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ ចុះ​ហត្ថាលេខា​លើ​សេចក្តី​ប្រកាស​នាំចូល​ដែក​ក្នុង​ពិធី​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ ចុះ​ហត្ថាលេខា​លើ​សេចក្តី​ប្រកាស​នាំចូល​ដែក​ក្នុង​ពិធី​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ថ្លែង​ថា​លោក​នឹង​បន្ត​ដំណើរការ​ផែនការ​យក​ពន្ធ២៥ភាគរយ​លើ​ការ​នាំចូល​ដែក​ និង១០ភាគរយ​លើ​អាលុយមីញ៉ូម​ ប៉ុន្តែ​បាន​ប្រកាស​ថា​នឹង​មាន​ភាព​បត់បែន​ចំពោះ​ប្រទេស​មួយ​ចំនួន។

លោក Trump បាន​ថ្លែង​នៅ​មុន​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា«ខ្ញុំ​នឹង​កំណត់​យក​តួលេខ​១០ភាគរយ​ និង២៥ភាគរយ​នេះ។ ខ្ញុំ​មាន​សិទ្ធិ​អាច​បន្ថយ​និងដំឡើង​អត្រាពន្ធ​នេះ​ចំពោះ​ប្រទេស​មួយ​ចំនួន​ ហើយ​ខ្ញុំ​ក៏​មាន​សិទ្ធិ​បន្ថែម​និង​បន្ថយ​ចំនួន​ប្រទេស​នៅក្នុង​គម្រោង​យក​ពន្ធ​នេះ​ដែរ»។

លោក Trump បាន​ថ្លែង​បន្ត​ថា​ លោក​នៅ​ប្រកាន់​ជំហរ​នេះ​ដើម្បី​ការពារ​កម្មករ​អាមេរិកាំង​ ខណៈ​ដែល​លោក​ប្រឈម​នឹង​ការ​ប្រឆាំង​ពី​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ និង​ការ​គំរាមកំហែង​ពី​ការ​សងសឹក​ពាណិជ្ជកម្ម​ពី​ខាងក្រៅ​ប្រទេស។

លោក​ប្រធានាធិបតី​ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​លើ​ការ​យក​ពន្ធ​នេះ​នៅ​ថ្ងៃព្រហស្បតិ៍​ គឺ​នៅ​ចំ​ថ្ងៃ​ដែល​ប្រទេស​ចំនួន១១ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​លម្អិត​និង​មាន​ការវិវឌ្ឍន៍​សម្រាប់​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា CPTPP ដែល​មាន​ការ​ពង្រីក​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​ដកចេញ​របាំង​ពាណិជ្ជកម្ម​នានា។

បណ្តាញ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក​រាយការណ៍​ថា​សេតវិមាន​កំពុង​រៀបចំ​ផែនការ​លម្អិត​នៃ​ការ​យក​ពន្ធ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG