ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ទៅមើល​ព្រំដែន​នៅពេលមានការ​បិទ​រដ្ឋាភិបាល​សហព័ន្ធតទៅ​ទៀត


ប្រធានាធិបតី​ស.រ.អា Donald Trump ធ្វើដំណើរ​ទៅ​កាន់ព្រំដែន​រវាង​ស.រ.អា និងប្រទេស​ម៉ិចស៊ិក​នៅ​ថ្ងៃ​ព្រហសត្បិ៍​នេះ។
ប្រធានាធិបតី​ស.រ.អា Donald Trump ធ្វើដំណើរ​ទៅ​កាន់ព្រំដែន​រវាង​ស.រ.អា និងប្រទេស​ម៉ិចស៊ិក​នៅ​ថ្ងៃ​ព្រហសត្បិ៍​នេះ។

ទស្សនកិច្ច​របស់​លោកនៅ​ McCallen ក្នុង​រដ្ឋ​ Texas មានកំណត់​នឹង​មានរួមបញ្ចូលការ​និយាយ​ត្រួសៗអំពី​សន្តិសុខព្រំដែន​និង​ការ​ឈប់សំចត​នៅ​ឯស្ថានីយ​យាមល្បាត​ព្រំដែន​មួយនិង​តំបន់ព្រំដែននៅ​តាម​បណ្តោយទន្លេ Rio Grande។

នៅក្រោយ​ជំនួប​ថ្មី​បំផុត​របស់​លោកជាមួយ​ក្រុម​មេដឹកនាំគណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចប់​ដោយលោកបាន​ប្រកាស​ថា​កិច្ចចរចានោះជា «ការ​ខាតពេល​វេលាទាំង​ស្រុង» ហើយ​លោក Chuck Schumer សមាជិក​ព្រឹទ្ធសភា​ស.រ.អា​បាន​ចាត់ទុក​អាកប្បកិរិយា​របស់លោកថាជា «ការមួរម៉ៅ​ខ្លាំង​» មកប្រធានាធិបតី​ស.រ.អា Donald Trump ធ្វើដំណើរ​ទៅ​កាន់ព្រំដែន​រវាង​ស.រ.អា និងប្រទេស​ម៉ិចស៊ិក​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

ទស្សនកិច្ច​របស់​លោកនៅ​ McCallen ក្នុង​រដ្ឋ​ Texas មានកំណត់​នឹង​មានរួមបញ្ចូលការ​និយាយ​ត្រួសៗអំពី​សន្តិសុខព្រំដែន​និង​ការ​ឈប់សំចត​នៅ​ឯស្ថានីយ​យាមល្បាត​ព្រំដែន​មួយនិង​តំបន់ព្រំដែននៅ​តាម​បណ្តោយទន្លេ Rio Grande។

ទិន្នន័យនៃ​ផ្នែក​គយ​និង​ការពារ​ព្រំដែន​ស.រ.អ.បង្ហាញ​ថា​ប៉ែក​ជ្រលង​ទន្លេ Rio Grande ជា​កន្លែង​ដែល​កាលពី​ប៉ុន្មានឆ្នាំ​ថ្មីៗនេះពួកភ្នាក់ងារ​ព្រំដែន​ចាប់បាន​មនុស្ស​ច្រើន​បំផុត​ដែលបានខិតខំព្យាយាម​ឆ្លង​កាត់ព្រំដែន​ចូល​ក្នុង​ប្រទេស

អាមេរិក​ដោយ​ខុស​ច្បាប់។​ កាលពី​ឆ្នាំ២០១៧​ នៅក្នុង​តំបន់នោះ​មានចំនួន៤៤ភាគរយ​នៃ​ជនត្រូវ​ចាប់ខ្លួន​តាមព្រំដែន។

ក្រុម​ការពារសិទ្ធិមនុស្ស​នៅ​ក្នុង​រដ្ឋ​ Texas ដែល​ជំទាស់​នឹង​ការ​ទាមទារ​របស់​លោក​ Trump នូវប្រាក់៥ពាន់លាន​ដុល្លារ​សម្រាប់​កសាងជញ្ជាំង​ព្រំដែន​និងប្រឆាំង​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោកបា​នគ្រោង​នឹង​ធ្វើបាតុកម្មនៅឯចំណត​យន្តហោះ​ក្រុង​ McCallen នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

លោក Vicente Gonzalez សមាជិកសភា​តំណាង​រាស្ត្រអាមេរិកាំង​ខាងគណបក្ស​ប្រជាធិបតេយ្យ ដែល​តំណាង​តំបន់ McCallen នៅ​ក្នុង​សភា​ស.រ.អា​បាន​មានប្រសាសន៍​ថា​ លោក​សប្បាយ​ចិត្ត​ដោយ​លោក Trump ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​មណ្ឌលលោក ក៏ប៉ុន្តែ​លោក​ក៏​បាននិយាយដែរ​ថា ​អ្វី​ដែល​ស.រ.អា​ត្រូវ​ការ​នោះ​គឺ​ចំណាយដោយ​ភាពឈ្លាសវៃ​ ដែល​នាំ​ឱ្យ​មាន​សន្តិសុខ​ពិតប្រាកដ​ដល់តំបន់នោះ៕

XS
SM
MD
LG