ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ​Trump ​ថា​កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​គួរ​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ​នៅ​បុណ្យ​គ្រឹស្តម៉ាស


រូបឯកសារ៖ កងទ័ពជើងទឹកអាមេរិកក្នុងអំឡុងពិធីយោធាមួយ នៅមូលដ្ឋានយោធាទ័ព Shorab ក្នុងខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​ Donald Trump ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​លើកឡើង​ថា កងទ័ព​សហរដ្ឋ​អាមេរិក​ទាំងអស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​គួរត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​នៅ ​«ថ្ងៃ​បុណ្យ​គ្រឹស្តម៉ាស (Christmas)» ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក ​បាន​និយាយ​ថា​ រដ្ឋាភិបាល​អាមេរិក​ នឹង​កាត់​បន្ថយ​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ត្រឹម​ចំនួន​ ២ ពាន់ ​៥ រយ​នាក់​ នៅ​ដើម​ឆ្នាំ​ក្រោយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters។

កិច្ចព្រម​ព្រៀង​ជាប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​ កាលពី​ខែកុម្ភៈ​ បាន​បញ្ជាក់​ថា កងទ័ព​បរទេស​ នឹង​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ខែឧសភា​ឆ្នាំ ​២០២១​ នៅ​ក្នុង​ការដោះដូរ​នូវ​ការធានា​ការ​ប្រឆាំង​ភេរវកម្ម​ពី​ក្រុម​តាលីបង់​ ដែល​បាន​យល់ព្រម​ចរចា​ឲ្យ​មានការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ ​និង​ការបែង​ចែក​អំណាចជាមួយ​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

លោក​ប្រធានាធិបតី​ Trump និង​មន្ត្រី​ផ្សេងៗ​ទៀតបាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​កាត់​បន្ថយកម្លាំង​កងទ័ព​របស់​ខ្លួន​ពី​ចន្លោះ ​៤ ពាន់​ទៅ​ ៥ ពាន់​នាក់​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រហែល​នៅ​ខែ​វិច្ឆិកា។

មន្ត្រី​ទាំង​នោះ​និយាយ​ថា ​ការកាត់​បន្ថយ​នឹង​អាស្រ័យ​លើ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG