ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ថា ​ការ​ដក​កងទ័ព​អាមេរិក​ពី​ស៊ីរី ​នឹង​ធ្វើ​ក្នុងល្បឿន​មិន​បង្ខំ

នេះ​ជា​រូប​បង្ហាញ​ពី​សារ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ នៅ​តាម​ប្រព័ន្ធ​ Twitter។
នេះ​ជា​រូប​បង្ហាញ​ពី​សារ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ នៅ​តាម​ប្រព័ន្ធ​ Twitter។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ថ្លែង​ថា ​លោកនឹង​ដក​កងទ័ព អាមេរិក​ចំនួន​២០០០ ​នាក់​ចេញ​ពីប្រទេស​ស៊ីរី​នៅក្នុង​ល្បឿន​សមរម្យ ​ខណៈ​ពេល ជាមួយ​គ្នា​ដែល​អាមេរិក​កំពុង​បន្ត​វាយ​ប្រហារ​ដោយ​យោធា​ប្រឆាំងនឹង​ក្រុម​ភេរវជន​ រដ្ឋ​ឥស្លាម។

លោកត្រាំ​ នៅក្នុង​សារតាម​ប្រព័ន្ធ​ Twitter ​កាលពី​ថ្ងៃចន្ទ​មិន​បាន​កំណត់​ពេល​វេលា ដើម្បី​ដក​កងទ័ព​ទេ​ ហើយ​បាន​ចំអក​អ្វី​ដែល​លោក​បាន​បញ្ជាក់​ថាជា​រឿង​មិន​ពិត ​ក្នុង​កាសែត​ញូវយ៉ក ថែម ​ដែល​បាន​ផ្សាយ​ថា​លោក​ ត្រាំ​បាន​ដកការ​ប្រកាស​របស់​លោក កាល​ពីថ្ងៃ​ទី១៩ ​ខែធ្នូ​ចំពោះការ​ដក​កងទ័ព​ឲ្យបាន​ឆាប់​រហ័ស ​ដែល​រឿងនេះ​ក្រុម​មន្ត្រី រដ្ឋបាល​លោក ត្រាំ​ពេលនោះ​ បាន​ព្យាករណ៍​ថាវា​អាច​ចំណាយ​ពេល​៣០ថ្ងៃ។

លោក​ ចន បូលតុន​ (John Bolton)​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ ត្រាំ ​បាន​និយាយ កាល​ពីថ្ងៃ​អាទិត្យ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​ថា ​កងទ័ព អាមេរិក​អាច​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​ស៊ីរី​ រហូត​ទាល់​តែ​ក្រុម​រដ្ឋ​ឥស្លាម​ ត្រូវ​បរាជ័យ ហើយ​រដ្ឋបាល​លោក​ ត្រាំ ​បាន​ទទួល​ការធានា​ពីប្រទេស​តួកគី​ថា ​ខ្លួននឹង​មិនវាយ ប្រហារ​តម្រង់​គោល​ដៅ​លើ​ក្រុមឃឺដ​ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ឡើយ។

លោក ​បូលតុន ​បាន​បញ្ជាក់​ថា ​លោក ត្រាំ​ចង់ឲ្យ​ក្រុម​គ្រប់គ្រង​រដ្ឋតាម​របៀប​ស្តេច ក្រាញ់ ​Caliphate ​គឺ ​ISIS​ រលាយ ​ដោយ​និយាយ​យោង​ទៅលើ​ក្រុម​រដ្ឋឥស្លាម​ដែល ទាមទារ​កាន់កាប់​តំបន់​ រ៉ាខា​ ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ជា​រដ្ឋធានី​នៃ​ដែនដី​ខ្លួន​ ក្នុង​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ីរ៉ាក់៕

XS
SM
MD
LG