ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump មាន​បំណង​បញ្ចប់​ការ​ផ្តល់​សញ្ជាតិ​ដល់​ទារក​ ដែល​កើត​នៅ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump (ដូណាល់ ត្រាំ)
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump (ដូណាល់ ត្រាំ)

លោក Trump បាន​ថ្លែង​បន្ត​ថា«សហរដ្ឋអាមេរិក​គឺ​ជា​ ប្រទេស​តែ​មួយគត់​នៅក្នុង​ពិភពលោក​ ដែល​ផ្តល់​សញ្ជាតិ​​ដល់​ទារក​ដែល​បាន​កើត​នៅ​អាមេរិក ​និង​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់​ដូច​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​ដែរ។ នេះ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើតឡើង​ ហើយ​វា​ត្រូវ​តែ​បញ្ចប់»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump (ដូណាល់ ត្រាំ) ថ្លែងថា​ លោក​ចង់​លុបចោល​ច្បាប់​ផ្តល់​សញ្ជាតិ​ដល់​ទារក​ដែល​បាន​កើត​ក្នុង​សហរដ្ឋអាមេរិក ​ដែល​មាន​ឳពុកម្តាយ​មិនមែន​សញ្ជាតិ​អាមេរិកាំង​ និង​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូល​មក​សហ​រដ្ឋ​អាមេរិក។

លោក Trump បាន​ថ្លែង​ដូច្នេះ​នៅក្នុង​បទសម្ភាសន៍​របស់​បណ្តាញទូរទស្សន៍​ខ្សែកាប​ដ៏​ល្បី​ឈ្មោះ​មួយ​ដែល​មាន​ឈ្មោះ​ថា HBO ថា ​លោក​មាន​គម្រោង​បញ្ឈប់​គោលនយោបាយ​របស់​អាមេរិក​ដែល​ផ្តល់​សញ្ជាតិ​ដល់​ទារក​ដែល​កើត​នៅ​អាមេរិក តាមរយៈ​បទបញ្ជា​ប្រធានាធិបតី។ លោក​បាន​ថ្លែង​ថា«គម្រោង​នេះ​នៅ​កំពុង​ដំណើរការ​នៅឡើយ​ ហើយ​វា​នឹង​កើត​ឡើង»។

លោក Trump បាន​ថ្លែង​បន្ត​ថា«សហរដ្ឋអាមេរិក​គឺ​ជា​ ប្រទេស​តែ​មួយគត់​នៅក្នុង​ពិភពលោក​ ដែល​ផ្តល់​សញ្ជាតិដល់​ទារក​ដែល​បាន​កើត​នៅ​អាមេរិក ​និង​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់​ដូច​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​ដែរ។ នេះ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើតឡើង​ ហើយ​វា​ត្រូវ​តែ​បញ្ចប់»។

សហរដ្ឋអាមេរិក​មិនមែន​ជា​ប្រទេស​តែមួយ​ដែល​ផ្តល់​សញ្ជាតិ​ដល់​ទារក​ដែល​កើត​នៅ​ក្នុង​ប្រទេស​នោះ​ទេ។ ប៉ុន្តែ​មាន​ប្រទេស​ប្រមាណ ១០ផ្សេងទៀត ​ដែល​មាន​គោលនយោបាយ​ដូចគ្នា​នេះ។ ការបញ្ចប់​គោលនយោបាយ​ណា​មួយ​នៅ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ប្រឈម​នឹង​ការរាំងស្ទះ​តាម​ផ្លូវច្បាប់​នៅក្នុង​តុលាការ។

លោក Trump បាន​ថ្លែង​ថា ​លោក​បាន​ពិភាក្សា​អំពី​ការបញ្ចប់​គោលនយោបាយ​នេះ​ជាមួយ​នឹង​ទីប្រឹក្សា​របស់​លោក​ ជាអ្នក​ដែល​បាន​ប្រាប់​លោក​ថា​ ការ​បញ្ចប់​គោលនយោបាយ​ផ្តល់​សញ្ជាតិ​នេះ​មិន​ត្រូវការ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះទេ៕

XS
SM
MD
LG