ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​ថា ​ពួកជនចំណាកស្រុក​ដែល​នៅ​លាយឡំ​ជាមួយ​ជនអន្ធពាល​បាន​ប្រើអំពើ​ហិង្សា​នៅ​តាម​ផ្លូវ​ឆ្ពោះ​មក​សហរដ្ឋអាមេរិក


រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) 
រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) 

លោកប្រធានាធិបតី​ក៏​បាន​រិះគន់​ប្រទេសម៉ិកស៉ិក​ផងដែរ ​ដោយ​លោក​បាន​ប្រកាស​ថា ទាហាន​ម៉ិកស៊ិក​អសមត្ថភាព​ ឬ​គ្មាន​ឆន្ទៈ​បញ្ឈប់​ជនចំណាកស្រុក​ទាំងនេះ​ទេ។

លោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បាន​អះអាង​ថា​ ក្បួនដើរ​របស់​ពួកជនចំណាក​ស្រុក​មក​ពី​តំបន់​អាមេរិកកណ្តាល​កំពុង​ធ្វើ​ដំណើរ​យឺតៗ​ឆ្ពោះ​មក​សហរដ្ឋអាមេរិក ​ដែល​ពួកគេ​ទាំងនោះ​រួមមាន​ពួក​អ្នកប្រយុទ្ធ​ដ៏​ស្វិតស្វាញ​ ដែល​បាន​ប្រយុទ្ធ​យ៉ាងខ្លាំង​ និង​យ៉ាង​សាហាវ​ប្រឆាំង​នឹង​ទាហាន​ម៉ិកស៊ីក​នៅ​ឯព្រំដែន។ លោក Donald Trumpបាន​ធ្វើ​ការព្រមាន​ចុងក្រោយ​អំពី​វិបត្តិ​ជនចំណាកស្រុក​នេះ​នៅក្នុង​យុទ្ធនាការ​រកសំឡេង​ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក Trump បាន​ថ្លែង​ថា​ ទាហាន​មួយចំនួន​បាន​រងរបួស​នៅពេល​ព្យាយាម​រារាំង​ពួកជន​ចំណាកស្រុក​ទាំងនោះ​ ដែល​ភាគច្រើន​គឺ​ជា​ស្ត្រី ​កុមារ ​និង​យុវវ័យ។ លោក​បាន​និយាយ​យោង​ទៅ​ដល់​សេចក្តីរាយការណ៍​នានា​កាល​ពី​ថ្ងៃអាទិត្យ​ដែល​បាន​រាយការណ៍​ថា​ ពួកជនចំណាកស្រុក​បាន​ទម្លាយ​របងព្រំដែន​ក្នុង​ប្រទេសក្វាតេម៉ាឡា និង​បាន​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​ក្នុង​តំបន់។

លោកប្រធានាធិបតី​ក៏​បាន​រិះគន់​ប្រទេសម៉ិកស៉ិក​ផងដែរ ​ដោយ​លោក​បាន​ប្រកាស​ថា ទាហាន​ម៉ិកស៊ិក​អសមត្ថភាព​ ឬ​គ្មាន​ឆន្ទៈ​បញ្ឈប់​ជនចំណាកស្រុក​ទាំងនេះ​ទេ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អ្នក​នាំពាក្យ​សេតវិមាន​លោកស្រី Sarah Sanders បាន​ប្រាប់​សារព័ត៌មាន Fox Newsថា ​ប្រទេសម៉ិកស៊ិក​បាន​ចាត់វិធានការ​ខ្លាំងៗ​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក។

កាល​ពី​ដើមសប្តាហ៍ លោក Trump បាន​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កងទ័ពចំនួន៥.២០០នាក់​ទៅ​កាន់​ព្រំដែន​ភាគនិរតី។ កាល​ពី​ថ្ងៃពុធ លោកTrump បាន​ថ្លែង​ថា​ កងទ័ព​ជាច្រើន​ថែម​ទៀត​នឹង​ទៅ​ទីនោះ​ និង​បាន​ប្តេជ្ញា​ថា​ នឹង​មិន​អនុញ្ញាត​ឲ្យ​ជនចំណាកស្រុក ដែល​លោក​បាន​អះអាង​ថា​ មាន​លាយឡំ​នៅ​ជាមួយ​មនុស្ស​អាក្រក់ និង​ជនអន្ធពាល​អាច​ឆ្លង​ចូល​មក​ព្រំដែន​របស់​យើង​ជា​ដាច់ខាត៕

XS
SM
MD
LG