ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ បង្ហាញ​យុទ្ធសាស្ត្រ​ថ្មី​និង​តឹង​រ៉ឹង​ជាង​មុន​សម្រាប់​ប្រទេស​អ៊ីរ៉ង់


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ស្ថិត​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ Harrisburg ក្នុង​ទីក្រុង Middletown រដ្ឋ Pennsylvania។

នៅ​ក្រោយ​មាន​ការ​អំពាវនាវ​យ៉ាង​រំជើប​រំជួល​ពី​ពួក​សម្ព័ន្ធមិត្តជិត​ស្និទ្ធ​បំផុត​ខ្លះ​របស់​ប្រទេស​អាមេរិក​និង​ពួក​សមាជិក​នៃ​រដ្ឋបាល​គាត់​ផ្ទាល់​មក នៅ​ថ្ងៃ​សុក្រ​នេះ​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ ទំនង​ជា​នឹង​មិន​អំពាវ​នាវ​ឱ្យ​មាន​ការ​បោះ​បង់​ចោលកិច្ចព្រម​ព្រៀង​បរមាណូ​មាន​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ទេ​ នៅ​ពេល​ដែល​គាត់លាត​ត្រដាង​ឱ្យ​ដឹង​អំពី​យុទ្ធសាស្ត្រ​ទូទៅ​មួយ​មាន​ភាព​ប្រឈម​ជាង​មុន​ចំពោះ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ សេតវិមាន​បាន​ប្រកា​សថា​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​សន្តិសុខ​ជាតិ​របស់​គាត់ ប្រធានាធិបតី​ ត្រាំ «បាន​យល់​ព្រម​ដល់​យុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​ប្រទេស​អ៊ីរ៉ង់»។

ពួក​សមាជិក​សភា​ស.រ.អា.​និយាយ​ថា​ នៅ​ពេល​ដែល​លោក ត្រាំ​ ​លែង​ទទួល​ស្គាល់​អ្វី​ដែល​គេ​ស្គាល់​ថា​ជា​ផែន​ការ​ទូលំ​ទូលាយ​រួម​នៃ​សកម្មភាព​ហៅ​កាត់​ថា​ JCPOA ​គាត់​នឹង​មិន​សុំ​ឱ្យ​សភា​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​ប្រទេស​អ៊ីរ៉ង់​ទេ។

លោក​ Chris Coons ​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​ទំនាក់​ទំនង​បរទេស​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ MSNBC ​ថា៖​ «ប្រធានាធិបតី​ ត្រាំ​ បង្ហាញ​សញ្ញា​អំពី​ការ​មិន​ចូល​ចិត្ត​ខ្លាំង​របស់​គាត់​ដល់​កិច្ចព្រម​ព្រៀង​នេះ ក៏​ប៉ុន្តែ​គាត់មិន​បាន​ចាត់​វិធានការ​ជាក់​ច្បាស់​ដើម្បី​បំផ្លាញ​កិច្ចព្រម​ប្រៀង​នេះ​ឬ​បោះ​បង់​ចោលវា​ទេ»។

ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​នេះ​បាន​អនុម័ត​ព្រម​កាល​ពី​ឆ្នាំ២០១៥​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ដោយ​សមាជិក​អចិន្ត្រៃយ៍ទាំង​៥​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ និង​សហភាព​អឺរ៉ុប​មក លោក ត្រាំ បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​កិច្ច​ព្រម​ព្រៀង​នេះ៕

XS
SM
MD
LG