ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ ​គ្រោង​ដក​​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែ​អ៊ីរ៉ង់​ ប៉ុន្តែ​មិន​មែន​បោះ​​បង់​ចោល


លោក​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ចាក​ចេញ​ពី​សេត​វិមាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា។
លោក​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ចាក​ចេញ​ពី​សេត​វិមាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​ត្រូវ​គេ​រំពឹង​នឹង​ដកចេញ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែ​អ៊ីរ៉ង់​នៅ​សប្តាហ៍​ក្រោយ​ ក៏ប៉ុន្តែ ​មិន​បោះ​បង់​ចោល​ទាំង​ស្រុង​នូវ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន។

​សេចក្តី​រាយការណ៍​នោះ​បាន​ដក​ស្រង់​សម្តី​របស់​ពួក​មន្រ្តី​មក​ចុះ​ផ្សាយ​ថា លោក​ប្រធានា​ធិបតី​ ត្រាំ ​នឹង​ប្រកាស​ថា ​វា​មិនមែន​ជាផល​ប្រយោជន៍ខាង​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ដើម្បី​គាំទ្រ​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៥​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នឹងប្រទេស​៥​ផ្សេង​ទៀត​នោះទេ។

ចំណាត់​ការណ៍​នេះ​នឹងចាប់​ផ្តើម​នៅ​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ដែល​សភា​សហរដ្ឋ​អាមេរិក​ត្រូវតែ​សម្រេច​ថា​ តើ​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចឡើង​វិញ​ខ្លះ​ឬ​ក៏ទាំង​ស្រុង​ដែល​ត្រូវ​បាន​លុច​ចោល​ដោយសារ​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ។

ក្នុង​ខណៈ​នោះ​ដែរ ​ប្រធានា​ធិបតី ​Hassan Rouhaniនៃ​ប្រទេស​អ៊ីរ៉ង់​បាន​ការ​ពារ​កិច្ច​ព្រម​ព្រៀង​នោះ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​និយាយ​ថា ​សូម្បី​តែ​ ដូណាល់ ​ត្រាំ ​១០​នាក់​ទៀត​ក៏ដោយ ក៏​មិន​អាច​កាត់​បន្ថយ​ផល​ប្រយោជន៍​របស់​អ៊ីរ៉ង់​បាន​ឡើយ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋអ៊ីរ៉ង់។

ទូរទស្សន៍​រដ្ឋ​នោះ​បាន​ផ្សាយ​លោក ​Rouhaniខណៈ​ដែល​លោក​ធ្វើ​សុន្ទរកថា​ទៅ​កាន់​ពួក​និស្សិត​នៅឯ ​សាកល​វិទ្យាល័យ ​Tehran ដែល​កត់សម្គាល់​ពីការ​ចាប់​ផ្តើម​នៃ​ឆ្នាំ​សិក្សា​ថ្មី។ប្រធានា​ធិបតី​អ៊ីរ៉ង់ ​Rouhani បាន​និយាយ​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​សម្រេច​ដោយ​បាន​ទទួល​អត្ថ​ប្រយោជន៍​ដែលពុំ​អាច​ត្រឡប់​វិញបាន។​ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​ត្រឡប់​ថយ​ក្រោយ​វិញ​បាន​ទេ‍»។

ប្រធានា​ធិបតី ​Rouhani ​បាន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​មិន​ត្រូវ​រំលោភ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។​ លោក​និយាយ​ទៀត​ថា ​«ប្រសិន​បើ ​សហរដ្ឋ​អាមេរិក​រំលោភ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ ​ពិភពលោក​ទាំង​មូល​នឹង​ថ្កោល​ទោស​អាមេរិក​ មិន​មែន​ថ្កោល​ទោស​ប្រ​ទេស​អ៊ីរ៉ង់​ទេ‍»៕

XS
SM
MD
LG