ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ ​បាន​ស្តី​បន្ទោស​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ការ​ជាប់​គាំង​ការ​ចរចា​សន្តិសុខ​ព្រំដែន


កម្មករ​ត្រៀម​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្រុង El Paso កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
កម្មករ​ត្រៀម​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្រុង El Paso កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ស្តី​បន្ទោស​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ចន្ទ​ចំពោះ​ការ​ចរចា​ជាប់​គាំង​លើ​គោល​នយោបាយ​អន្តោប្រវេសន៍​នៅ​ពេល​ដែល​សេតវិមាន​និង​ពួក​សមាជិក​សភា​បាន​ខិត​ខំ​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ម្តង​ទៀត។

ប្រធានាធិបតី​ត្រាំ ​បាន​និយាយ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter របស់​លោក​ថា «ពួក​គណបក្ស​ប្រជាធិបតេយ្យ ​មិន​ឲ្យ​យើង​ឃុំឃាំង ឬបញ្ជូន ឧក្រិដ្ឋជន​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​ទេ។ ​នេះ​ជា​ការ​ទាមទារ​ថ្មី​មួយ។ ចំ​ជា​ឆ្កួត​មែន»។

​ខណៈ​ដែល​ជម្លោះ​មុន​ដំបូង​ផ្តោត​លើ​ការ​ទាមទារ​ប្រាក់​ចំនួន​៥​ពាន់៧រយ​លាន​ដុល្លារ​របស់​លោក​ត្រាំ​ដើម្បីស្ថាបនា​ជញ្ជាំងមួយ​ផ្នែក​នៅ​តាម​បណ្តោយ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ម៉ិកស៊ិក ​ការ​ចរចា​បានស្តីពី​ការ​ខំ​ប្រឹងប្រែងរបស់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​កម្រិត​ចំនួន​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ក្រដាស​ស្នាម​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​មិនមែន​នៅ​តាម​ព្រំ​ដែន និង​ចំនួន​ដែល​អាជ្ញាធរ​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក​អាច​ឃុំ​ខ្លួន​បាន។

ពួក​គណបក្ស​ប្រជាធិបតេយ្យ ​កំពុង​ព្យាយាម​ទប់ស្កាត់​កលល្បិច​ឃុំខ្លួនដ៏​គគ្លើន​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ។​ ពួក​គណបក្ស​ប្រជាធិបតេយ្យ​ចង់​កម្រិត​ចំនួន​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន​១ម៉ឺន​៦ពាន់​នាក់ ​ដែល​ជា​ចំនួនប្រហាក់ប្រហែល​ទៅ​នឹង​ចំនួន​អ្នក​ត្រូវ​បាន​ឃុំខ្លួន​កាល​ពី​ឆ្នាំ​មុនៗ​ដោយ​អតីត​រដ្ឋបាល​ប្រធានា​ធិបតី​បារ៉ាក់​ អូបាម៉ា ​ដែល​កាន់​តំណែង​មុន​ប្រធានា​ធិបតី​ត្រាំ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចំនួន​នេះ​បាន​កើននៅ​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ។

​ពួក​គណបក្ស​សាធារណរដ្ឋ សង្ឃឹម​ថា នឹង​មិនរាប់​បញ្ចូល​ប្រភេទជន​អន្តោ​ប្រវេសន៍​ដែល​គ្មាន​ក្រដាស​ស្នាម​មួយ​ចំនួន​ពី​ការ​កម្រិត​នេះ ​រួមមាន​ជន​អន្តោ​ប្រវេសន៍​គ្មាន​ក្រ​ដាស​ស្នាម​ដែល​បាន​រង​ការ​ចោទ​ប្រកាន់ ឬ​មាន​ទោសព្រហ្មទណ្ឌ​ធ្ងន់​ និង​អ្នក​ដែល​មាន​បទ​ល្មើស​មជ្ឈឹម​ដូចជា​ការ​ប្រើថ្នាំ​ញៀន​ជាដើម៕

XS
SM
MD
LG