ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជំនុំ​ជម្រះ​ដក​តំណែង​លោក ​ត្រាំ​ បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ព្រឹទ្ធសភា​មិន​ទាន់​សម្រេច​អំពី​ការ​ហៅ​សាក្សី​មក​ធ្វើ​សក្ខីកម្ម


លោក Adam Schiff ប្រធាន​នៃ​ការ​ចោទប្រកាន់​ដក​តំណែង​លោក ត្រាំ ឆ្លើយ​សំណួរ​ពី​សមាជិក​ព្រឹទ្ធសភា ក្នុង​សវនាការ​ កាល​ពី​ថ្ងៃ​ទី ៣០ មករា ២០២០។ នៅ​ដំណាក់​កាលចុង​ក្រោយ សវនាការ​បានជជែក​លើ​ការ​ហៅ​សាក្សី​មក​បំភ្លឺ។
លោក Adam Schiff ប្រធាន​នៃ​ការ​ចោទប្រកាន់​ដក​តំណែង​លោក ត្រាំ ឆ្លើយ​សំណួរ​ពី​សមាជិក​ព្រឹទ្ធសភា ក្នុង​សវនាការ​ កាល​ពី​ថ្ងៃ​ទី ៣០ មករា ២០២០។ នៅ​ដំណាក់​កាលចុង​ក្រោយ សវនាការ​បានជជែក​លើ​ការ​ហៅ​សាក្សី​មក​បំភ្លឺ។

សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា ​មិន​ចាំ​បាច់​កោះ​ហៅ​សាក្សី​ដើម្បី​ផ្តល់​កសិណសាក្សី​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ការ​ចោទ​ប្រកាន់​ដក​ហូត​តំណែង​ប្រធានា​ធិបតី​ត្រាំ​ចេញ​ពី​តំណែង​នោះ​ទេ ​ពីព្រោះ​តែ​ពួក​គណបក្ស​ប្រ​ជា​ធិបតេយ្យ ​បាន​បង្ហាញ​ពីសកម្មភាព​របស់​លោក​ប្រធានា​ធិបតី​ត្រាំ ​ដែល​បាន​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ ​ក៏ប៉ុន្តែ ​ការ​ប្រព្រឹត្តិ​នោះ មិន​អាច​ចោទ​ដក​ហូត​តំណែង​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ទេ។

លោក ​Lamar Alexander​ សមាជិក​ព្រឹទ្ធសភាខាង​គណបក្ស​សាធារណរដ្ឋ ​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «មិន​ចាំ​បាច់​ឲ្យ​មាន​ភស្តុតាង​បន្ថែម​ទៀត​ដើម្បី​បង្ហាញ​ពី​អ្វីដែល​បាន​បង្ហាញ​រួច​ហើយៗ​មិន​ចាំ​បាច់​ធ្វើ​ទៅ​តាមបទដ្ឋាន​ខ្ពស់​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​បទ​ល្មើស​ដែល​អាចយក​មក​កាន់​ទោស​បានដែរ។ រដ្ឋ​ធម្មនុញ្ញ ​មិន​ផ្តល់​អំណាច​ឲ្យ​ព្រឹទ្ធសភា​ដើម្បី​ដក​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ទេ​ ហើយ​ក៏​មិន​បាន​ហាម​ឃាត់​លោក​ប្រធានា​ធិបតី​មិន​ឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ចំពោះ​សកម្មភាព​ដែល​មិន​សាក​សម្យ​នោះ​ដែរ»។

​ភ្លាមៗ​មុន​ពេល​ព្រឹទ្ធសភា ​កោះ​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បោះ​ឆ្នោត​ថា​តើ​អនុ​ញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​កសិណ​សាក្សី​និង​ឯកសារ​ថ្មី​ដែរ​ឬ​ទេ លោក ​Charles Schumer ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រ​ជា​ធិប​តេយ្យ ​បាន​ព្រមាន​ថា ​ការ​បដិសេធ​ភ័ស្តុតាង​ថ្មី ​នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នៃ​លក្ខខណ្ឌ​នៃ​ការ​បែង​ចែក​អំណាច​របស់​រដ្ឋ​ធម្មនុញ្ញា​ក្នុង​ចំណោម​ផ្នែក​ទាំង​៣​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG